ចិន៖ អស់រយៈពេល ៥ ឆ្នាំទៅហើយ ក្រឡេកឃើញថា ជីវិតអាពាហ៍ពិពាហ៍របស់តារាស្រី Ruby Lin និងស្វាមី បានព្យុះភ្លៀងជាច្រើន ដោយតែងតែមានពាក្យចចាមអារ៉ាម លែងលះគ្នាមិនឈប់ឈរ តែទោះជាយ៉ាងណា ប្តីនិងប្រពន្ធអ្នកទាំងពីរ នៅតែរក្សាសុភមង្គលគ្រួសារ ដែលធ្វើឱ្យមនុស្សជាច្រើន កោតសរសើរពីការតស៊ូជាមួយគ្នា ផងដែរ។ 

ដោយឡែក ថ្មីៗនេះវិញ ខណៈពេលចូលរួមនៅក្នុងកម្មវិធីមួយ តារាសម្តែងស្រី​ Ruby ស្រាប់តែត្រូវបានអ្នកសារព័ត៌មានសួរសំណួរគួរឱ្យចាប់អារម្មណ៍មួយ ក្នុងពេលដែលនាងសម្រាកនៅផ្ទះ អស់រយៈពេល ៣ ខែ តើតារាស្រីរូបនេះ មានបានតុបតែងមុខមាត់ដែរឬយ៉ាងណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Ruby Lin បានឆ្លើយសំណួរមួយនេះយ៉ាងជឿជាក់ថា ខណៈពេលដែលនាងស្នាក់នៅផ្ទះ នាងគ្រាន់តែស្លៀកសម្លៀកបំពាក់សាមញ្ញ ដែលមានផាសុកភាពដូចជាអាវយឺតនិងខោខូវប៊យជាដើម ហើយរាល់ពេលដែលនាងគិតពីការតុបតែងមុខនោះ នាងខ្លាចពីការលុបលាងគ្រឿងសម្អាងចេញ ថែមទៀតផង។ ម៉្យាងវិញទៀត នាងក៏បានបន្តទៀតថា ស្វាមីរបស់ខ្លួន មិនបានឃើញពីភាពខុសប្លែកគ្នាខ្លាំង រវាងការតុបតែងមុខ ឬមិនតែងនោះទេ។ ដែលនេះ ក៏អាចបង្ហាញថា សម្រាប់ស្វាមីរបស់នាង បើទោះបីជា នាងតែងខ្លួនឬអត់ តារាស្រីរូបនេះ នៅតែមានភាពស្រស់ស្អាត ក្នុងក្រសែភ្នែកស្វាមីនាងជានិច្ច។ 

លើសពីនេះទៅទៀត Ruby Lin ថែមទាំងបានចែករំលែកផងដែរថា នៅក្នុងរយៈពេល ៣ ខែមកនេះ ជីវិតប្តីប្រពន្ធ ព្រមទាំងកូនស្រីនាង គឺបាននៅជាមួយគ្នាពេញ ២៤ ម៉ោងតែម្ដង ដែលកាន់តែធ្វើឲ្យស្នេហារបស់អ្នកទាំងពីរ មានសុភមង្គល និងផ្អែមល្ហែមទ្វេរដង​ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin និងស្វាមី
Ruby Lin និង ស្វាមី
Ruby Lin និង ស្វាមី
Ruby Lin
Ruby Lin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]