ភ្នំពេញ: ប្រិយមិត្ត និងមហាជន ព្រមទាំងហ្វេនៗទាំងអស់ពិតជាបានស្គាល់ លោក កែវ វាសនា តារាចម្រៀងសម្លេងផ្អែមពិរោះ និងស្រទន់ ដែលកាលពីពេលថ្មីៗនេះ លោកនិងភរិយារបស់លោក បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង លោកបានដឹកដៃភរិយាជាទីស្រលាញ់ថតMVរួមគ្នា។

គួរបញ្ជាក់ផងដែរ ជារឿយៗ តារាចម្រៀងប្រុសរូបនេះក៏តែងតែបង្ហោះរូបភាពជាគ្រួសារពោពេញទៅដោយសុភមង្គល ដែលមានភរិយានិងកូនៗជាទីស្រលាញ់របស់លោកផងដែរ។ លើសពីនេះ អ្វីដែលធ្វើឲ្យមហាជន អ្នកគាំទ្រមានភាពភ្ញាក់ផ្អើលនោះគឺ ពេលថ្មីនេះ លោកបានដឹកដៃភរិយាដ៏ស្រស់ស្អាតរបស់លោកថតក្នុងMV ចម្រៀងដែលមានចំណងជើងថា«ជូនអូនទៅម៉ែ» ដែលជាការបកស្រាយឡើងវិញដោយ លោក កែវ វាសនាផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មហាជនជាច្រើនបានលាន់មាត់សរសើរមិនដាច់ពីមាត់ ជាមួយនឹងការសម្ដែងដ៏ល្អសាកសម នឹងការតុបតែងខ្លួនបូករួមនឹងសម្រស់ដ៏ផូផង់របស់ភរិយាលលោកផងនោះ រឹតតែធ្វើឲ្យបទចម្រៀងនេះកាន់តែស៊ីចង្វាក់គ្នាមួយកម្រឹតទៀត៕

សូមទស្សនារូបភាពនិង ជូនវីដេអូខាងក្រោម៖

កែវ វាសនា និង ភរិយា
កែវ វាសនា និង ភរិយា
កែវ វាសនា និង ភរិយា
កែវ វាសនា និង ភរិយា
វីដេអូកែវ វាសនា និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា