ថៃ៖ មេរោគក្លាយពីមេរោគបំប្លែងខ្លួន ប្រភេទដែលតា ត្រូវបានរកឃើញនៅក្នុងសំណាក ដែលវិភាគដោយមន្ទីរពេទ្យ Ramathibodi។
បើយោងតាម ប្រធានមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ លោក Genomics លោក Wasun Chatratita បានមានប្រសាសន៍ថា មេរោគកម្លាយពីពីរោគដែលតា ត្រូវបានធ្វើតេស្តឃើញនៅក្នុងសំណាក ដែលត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលពីមន្ទីរពេទ្យមួយចំនួន នៅក្នុងប្រទេសថៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Wasun បានមានប្រសាសន៍ទៀតថា មេរោគក្លាយ AY.4 ប្រភេទ B.1.617.2.4 ត្រូវបានរកឃើញ ៣% នៅក្នុងសំណាក បញ្ជូនមកពីខេត្តប៉ាធុមថានី (Pathum Thani) ចំណែកឯមេរោគក្លាយ AY.6 ប្រភេទ B.1.617.2.6 ត្រូវបានរកឃើញ ១% នៅក្នុងសំណាក យកមកពីទូទាំងប្រទេសថៃ។
ទន្ទឹមនេះ មេរោគកម្លាយពីរប្រភេទទៀត គឺ AY.10 (B.1.617.2.10) និង AY.12.AY.AY.12 (B.1.617.2.15) ត្រូវបានរកឃើញមាន ១% នៅក្នុងសំណាក យកមកពីទីក្រុងបាងកក។
រហូតមកដល់បច្ចុប្បន្ននេះ អ្នកជំនាញ បានកំណត់អត្តសញ្ញាណការផ្លាស់ប្តូរហ្សែន( Gene) ដែលអាចធ្វើទៅបានជាង ៦០ ទៅនឹងការបង្កើតហ្សែននៃមេរោគបំប្លែងខ្លួនប្រភេទថ្មី ដែលតា (Delta)។ ក្នុងចំណោមនេះ មេរោគកម្លាយបំប្លែងខ្លួនថ្មី ចំនួន ២២ប្រភេទ ត្រូវបានគេដឹងថា ទទួលខុសត្រូវចំពោះការកើតឡើងនៃមេរោគកម្លាយបំប្លែងខ្លួនប្រភេទថ្មី។
ក្នុងនោះ មេរោគកម្លាយចេញពីមេរោគបំប្លែងខ្លួនប្រភេទ ដែលតា ដែលត្រូវបានគេធ្វើការផ្ទៀងផ្ទាត់ថា AY.1 និង AY.2 ត្រូវបានរកឃើញដំបូងនៅនេប៉ាល់។
ដោយឡែក អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 (CCSA) លោក Taweesilp Visanuyothin បានមានប្រសាសន៍ថា ទីក្រុងបាងកក បានរាយការណ៍ពីករណីថ្មីចំនួន ៣.៤៧២ ករណីនិងមានអ្នកស្លាប់ចំនួន ៧៩ នាក់កាលពីថ្ងៃច័ន្ទនេះ៕
ប្រភព៖ Bangkok Post
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]