ចិន៖ អាចនិយាយបានថា គឺតារាប្រុសដ៏ល្បីមួយរូប ពីតារាសម្ដែង លោក Benny Chan ដែលតែងតែមានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាច្រើន ប៉ុន្តែ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ អាជីព របស់តារាប្រុសរូបនេះ ហាក់មិនមានភាពល្អប្រសើរដូចពីមុននោះទេ ។

ជាមួយគ្នានេះដែរ យោងតាមប្រភពមួយបានឲ្យដឹងថា កាលពីថ្មីៗនេះ លោក​ Benny Chan បានបង្ហាញខ្លួននៅក្នុងការផ្សាយផ្ទាល់លក់គ្រឿងស្រវឹងមួយដោយមានពិធីការិនីម្នាក់ធ្វើការណែនាំពីផលិតផល បន្ទាប់មកតារាសម្តែងរូបនេះ ក៏បានផ្តល់នូវការសរសើរជាច្រើនចំពោះផលិតផលមួយនេះ និងព្យាយាមសហការគ្នានៅក្នុងការលក់យ៉ាងម៉ត់ចត់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលសំខាន់នោះ នៅក្នុងអំឡុងពេលផ្សាយផ្ទាល់ គឺគ្មានអ្នកនិយមលេងអ៊ីនធឺណេតណាម្នាក់ ធ្វើការបញ្ជាទិញនោះទេ។ ហើយជាលទ្ធផលចុងក្រោយ បន្ទាប់ពី ធ្វើការផ្សាយផ្ទាល់អស់រយៈពេលរាប់សិបនាទីមក លោក Benny Chan មិនទទួលបានអតិថិជនណាមួយដើម្បីធ្វើការទិញផលិតផលនេះឡើយ ដែលនេះគឺជាកំណត់ត្រាមួយ ដែលគ្មានសិល្បករណាម្នាក់ចង់បាននោះទេ។

ម៉្យាងវិញទៀត តាមប្រភពមួយទៀត​ បានលើកឡើងថា ដើម្បីសងថ្លៃចំណាយដ៏ច្រើននៅក្នុងគ្រួសារ លោក Benny Chan សុខចិត្តទទួលយកការថតខ្សែភាពយន្តដែលមានគុណភាពអន់ ខណៈដែលភរិយារបស់លោក ក៏ចាប់ផ្តើមលក់អនឡាញ ដើម្បីរកចំណូលបន្ថែម ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Benny Chan 
Benny Chan 
Benny Chan 
Benny Chan 
Benny Chan 
Benny Chan និង​ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]