កម្ពុជា ៖ ដូចបានជ្រាបរួចមកហើយ ក្នុង ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យ នៅដើមខែសីហា កន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា ផលប្រយោជន៍នៃការចាក់វ៉ាក់នេះ អាចអនុញ្ញាតដល់ការបើកដំណើរការឡើងវិញ សម្រាប់សាលារៀន និងគ្រឹះស្ថានអប់រំនានាយ៉ាងហោច ថ្នាក់អនុវិទ្យាល័យ សម្រាប់បវេសនកាល ឆ្នាំសិក្សា ២០២១- ២០២២ នៅខែកញ្ញា ឬខែតុលាខាងមុខ។
ជាមួយគ្នានេះ ដោយសារតែ តាមបណ្តាខេត្តជាច្រើន បានយកសាលារៀនជា មណ្ឌលចត្តាឡីស័ក ហេតុដូច្នេះហើយ មកដល់ពេលនេះ មានខេត្តមួយចំនួន ចាប់ផ្តើមត្រៀមនឹង ផ្ទេរអ្នកធ្វើចត្តាឡីស័កពីមណ្ឌលក្នុងសាលារៀន ទៅកាន់មណ្ឌលផ្សេងទៀត ដើម្បីរៀបចំសាលារៀន ត្រៀមនឹងដំណើរការឡើងវិញ ក្នុងពេលឆាប់នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងនោះគឺមាន ខេត្តប៉ៃលិន លោក អ៊ី ឈាន ជាមួយអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ កាលពីថ្ងៃទី ២១ សីហា បាននាំកម្លាំង ចុះទៅរៀបចំមណ្ឌលចត្តាឡីស័កថ្មី នៅក្នុងឃុំអូរអណ្តូង និងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មិនតែប៉ុណ្ណោះ លោក អ៊ី ឈាន បានបន្តទៀតថា «ក្រោយពីការចាក់វ៉ាក់សាំងរួចរាល់គ្រប់ៗគ្នានៅទូទាំងខេត្តហើយ ត្រូវឱ្យពួកគាត់ចូលរៀនឡើងវិញ ទើបរដ្ឋបាលខេត្តចាត់ឱ្យមន្ត្រីក្រោមឱវាទចុះរៀបចំមណ្ឌលចត្តាឡីស័កថ្មីសម្រាប់ផ្ទេរពួកគាត់ទាំងនោះ យកសាលារៀនឱ្យសិស្សចូលរៀនសាជាថ្មីឡើងវិញ»។
ចំណែកឯ ខេត្តបន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យ ក៏កំពុងតែត្រៀម នឹងទទួលបញ្ជាក្នុងការផ្ទេរអ្នកចត្តាឡីស័ក ក៏ដូចជា ទទួលបញ្ជាក្នុងការរៀបចំដំណើរការសាលាឡើងវិញ ផងដែរ៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]