ចិន៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមចិនកំពុងផ្តោតការយកចិត្តទុកដាក់របស់ខ្លួនទៅលើរឿងដែលអតីតសង្សាររបស់តារាប្រុសកំពុងមានប្រជាប្រិយភាព Xu Kai តារាបណ្តាញសង្គមចិន នាង Da Jin នឹងធ្វើការបកអាក្រាតរាល់ទង្វើទាំងអស់ដែល តារាប្រុសរូបនេះបានធ្វើលើនាង។

តួយ៉ាងរឿងរ៉ាវដែលកំពុងរសើបនេះ ត្រូវបានគេជីកភ្លាមៗ បន្ទាប់ពីបានកត់សំគាល់ថា បណ្តាលសារព័ត៌មានជាច្រើនបានចុះផ្សាយថា តារាប្រុសភ្នែកតឹងរូបនេះ នឹងដើរតួជំនួស Kris Wu ក្នុងរឿងភាគ «The Golden Hairpin» ដែលនឹងត្រូវថតសារឡើងវិញ ដែលចូលរួមសម្តែងជាមួយ Yang Zi

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែព័ត៌មាននេះ Cnetz កំពុងរង់ចាំយ៉ាងខ្លាំង ថែមទាំងលើកមកនិយាយអំពីរឿងអាស្រូវមួយនេះ ដោយត្រូវចាំបានថា កាលពីឆ្នាំ ២០១៨ តារាប្រុសវ័យ ២៦ឆ្នាំរូបនេះ បានបណ្តាលឱ្យមានព្យុះភ្លៀងលើបណ្តាញសង្គមរួចមកហើយ បន្ទាប់ពីមានរឿងអាស្រូវបានបង្ហាញថា លោកបានធ្វើបាបមិត្តស្រីយ៉ាងឃោរឃៅ។

ទោះយ៉ាងណានៅពេលនោះស្ទូឌីយោរបស់តារាប្រុសរូបនេះ បានធ្វើសេចក្តីថ្លែងការណ៍ភ្លាមៗ គ្រាន់តែឆ្លើយថាពួកគេគ្រាន់តែឈ្លោះគ្នាធម្មតា​ដូចគូស្នេហ៍ទូទៅតែប៉ុណ្ណោះ មិនមែនប្រើអំពើហិង្សានោះទេ ដូចដែលបានលើកឡើងនោះទេ។

ទោះយ៉ាងណាបន្ទាប់ពី ៣ ឆ្នាំ វាហាក់ដូចជានាងមិនអាចទ្រាំទ្រ នឹងការវាយប្រហាររបស់អ្នកគាំទ្រអតីតមិត្តប្រុសនាង ថានាងចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់ Kai ហេតុដុច្នេះ និយាយថានាងនឹងលើកយកសំណុំរឿងនេះមកបំភ្លឺសារជាថ្មីក្នុងរយៈពេល ២ថ្ងៃទៀត។ ឥឡូវនេះអ្នកនិយមលេងអ៉ីនធឺណែតកំពុងតែទន្ទឹមរង់ចាំមើល ដោយអ្នកខ្លះក៏ចោទសួរថា តើ Xu Kai នឹងក្លាយជាតួអង្គ មានវាសនាដូចនឹង Kris Wu ដែរឬទេ? 

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Xu Kai
Xu Kai
Da Jin និង Xu Kai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]