បាត់ដំបង: យោងតាមសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុង ខេត្តបាត់ដំបង ដែលមានផ្លែមៀន (តាង៉ែន) លក់ឲ្យបានជ្រាបថា៖ សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានទឹកចិត្តគាំទ្រផលិតផលក្នុងស្រុកដូចជាផ្លែមៀន (តាង៉ែន) ដែលបច្ចុប្បន្ន កំពុងជួបបញ្ហាទីផ្សារក្នុងការលក់ដូរ ជាពិសេសការនាំចេញទៅប្រទេសថៃ ។
ដើម្បីដោះស្រាយការលំបាក ចំពោះមុខនេះ សម្តេចទាំងទ្វេនឹងទទួលទិញពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលផ្លែមៀន (តាង៉ែន) យកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលមានក្រុមការងាររបស់សម្ដេចដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេច លេខទូរស័ព្ទ ០៩៧ ៧៧៧ ៣៧៣៧/០៨៨ ៩០៣ ៧៧៧៧ ដែលមានទីតាំងទទួលទិញនៅក្នុងបរិវេណ ទីលានបាល់ទាត់វាលបែកចាន ជាប់នឹងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ រដ្ឋបាលខេត្តនឹងរៀបចំក្រុមការងារខេត្ត ដើម្បីសម្របសម្រួលសហការ ជាមួយក្រុមការងាររបស់សម្តេច ដែលមានលេខទូរស័ព្ទ ០៧៨ ៧៧៧ ៣៧៦ /០៩៥ ៩៥១ ១១១ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលមានផ្លែមៀន (តាង៉ែន)លក់ មេត្តាជ្រាបជាព័ត៌មាន ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]