រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៤ សីហា មុននេះបន្តិច អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ថា ក្រោយពេល គ្រូពេទ្យធីតាបានចុះទៅយក សំណាកបុគ្គលិកនៅអគ្គិសនីកម្ពុជាហើយនោះ មន្ត្រីអគ្គិសនីម្នាក់ ភេទប្រុស ក្នុងចំណោមអ្នកដែលត្រូវធ្វើតេស្ត ចំនួន១១នាក់ផ្សេងទៀត ត្រូវបានរកឃើញ ឆ្លងវីរុសកូវីដបម្លែងថ្មី Delta ប្រភពឥណ្ឌា។
គួរបញ្ជាក់ផងដែរថា ពេលនេះ បុគ្គលិកអគ្គិសនីដែលឆ្លងនេះ បានកំពុងបញ្ជូនទៅព្យាបាលហើយ ជាមួយគ្នានេះ អាជ្ញាធរ បានអំពាវនាវបុគ្គល បងប្អូនដែល បានពាក់ព័ន្ធ ត្រូវតាមដានសុខភាពរយៈពេល ២១ថ្ងៃ និងអនុវត្តវិធានការ ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួនផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព ៖ កម្ពុជាថ្មី
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]