បរទេស៖ អាចនិយាយបានថា តារាចម្រៀងដ៏មានឥទ្ធិពល នាង Selena Gomez មានភាពល្បីល្បាញក្នុងវិស័យតន្ត្រីនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ ហើយមហាជន ក៏ដូចជាហ្វេនៗនៅស្ទើរតែទូទាំងសកលលោកក៏ទទួលស្គាល់អំពីទេពកោសល្យដ៏ពូកែរបស់នាងជាហូរហែ។
ទន្ទឹមនឹងនេះ ក្រៅពីសមត្ថភាពសិល្បៈពូកែហើយ តារាស្រីវ័យ ២៩ឆ្នាំរូបនេះ ក៏មានសម្រស់ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍សម្រាប់មនុស្សគ្រប់គ្នា។ ជាពិសេស គឺនាងមានសក់ក្រាស់ទន់រលាស់ដែលជាក្ដីប្រាថ្នាមនុស្សស្រីគ្រប់រូបផងដែរ។
ជាមួយគ្នានេះ បើក្រឡេកមកមើលការលេងម៉ូតសក់របស់ Selena Gomez យើងឃើញថា កន្លងមកនាងមិនសូវលេងស្ទីលតុបតែងលើម៉ូតសក់ឆើតឆាយច្រើនដូចតារាដទៃនោះឡើយ ពោលគឺនាងនិយមធ្វើម៉ូតបែបសាមញ្ញៗធម្មតា ហើយពេលខ្លះ សូម្បីនាងឡើងឆាកក៏ធ្វើសក់ឡើងរញ៉េរញ៉ៃក៏មានដែរ ប៉ុន្តែយ៉ាងណា នាងមើលទៅនៅតែស្រស់ស្អាត និងទាក់ទាញខ្លាំងបំផុតតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]