កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តាមរយៈ YouTuber លោក Kim Yong Ho បានលើកឡើងថា មានក្មេងស្រីម្នាក់ដែលគេជឿថាជាសាក្សីបាននិយាយថានាងមានភស្តុតាងជាច្រើនដែលបង្ហាញពីតារាចម្រៀងនិងតារាសម្តែង Park Yoo Chun បានអូយទាញនាងឱ្យរួមភេទជាក្រុម។
តាមរបាយការណ៍ដដែល អតីតអ្នកយកព័ត៌មាននិងជាអ្នកធ្វើបទបង្ហាញបច្ចុប្បន្ ននៃប៉ុស្តិ៍យូធូបវិទ្យាស្ថាន កាលថ្មីៗនេះបាននិយាយជាមួយទស្សនិកជនអំពីតារាប្រុសរូបនេះ ដែលម្ចាស់ឆានែលយូធ្យូបនេះ បានរៀបរាប់ពីព័ត៌មានដ៏ចម្រូងចម្រាស គួរឱ្យភ្ញាក់ផ្អើលរបស់ អតីតសមាជិក TVXQ រូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ក្មេងស្រីម្នាក់នេះ ដែលអះអាងថាជាអតីតអ្នកគាំទ្ររបស់តារាប្រុសវ័យ ៣៥ឆ្នាំរូបនេះ។ អំឡុងពេលនិយាយទូរស័ព្ទក្មេងស្រីរូបនេះ បានសារភាពថាក្នុងនាមជាអ្នកគាំទ្រនាងបានទាក់ទងអាយដលជាលើកដំបូងជាមួយសារគាំទ្រ និងលើកទឹកចិត្ តក្នុងកំឡុងពេលដែលជួបការលំបាកក្នុងអាជីពរបស់លោក។
ក្នុងនោះផងដែរ អ្នកគាំទ្រស្រីរូបនេះបាននិយាយថា នៅក្នុងការសន្ទនារវាង Park Yoo Chun និងនាង បានបង្ហាញពីចេតនាពិតរបស់ខ្លួន នៅពេលដែលតារាប្រុសរូបនេះ បានសួរនាង និងមិត្តរបស់នាងថា តើចង់ចូលរួមក្នុងហ្គេមដែលមានអ្នកលេងបីនាក់ទេ? ក្មេងស្រីបានបញ្ជាក់ថានាងបានថតអាក្រង់ Screen ទុកភ្លាមៗតែម្តង។
ទៅះជាយ៉ាងណា កិច្ចសន្ទនាដែល បានធ្វើឲ្យផ្តល់ឱ្យបានបង្កឱ្យមានការភ្ញាក់ផ្អើល។ ថ្វីត្បិតដូច្នេះក៏ដោយ សម្រាប់ពេលនេះរូបថតអេក្រង់នៃការជជែកកំសាន្តមិនត្រូវបានបង្ហាញជាសាធារណៈទេ។ មុនការចោទប្រកាន់នេះតារាប្រុរូបនេះ មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ណាមួយនោះទេ៕
ប្រភព៖ Joongang Daily
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]