ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះ ដើម្បីជាចំណែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គម របស់ស្ថាប័ន (CSR) ធនាគារ ហ្វីលីព បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ក្នុងការផ្តល់អាហាររូបករណ៍៥០% ដល់សិស្សពូកែថ្នាក់វិទ្យាល័យចំនួនបីកន្លែង។
អាហារូបករណ៍ដែលផ្តល់ពីធនាគារនឹងត្រូវប្រគល់ជូនដល់សិស្ស នៅសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ដែលកំពុងសិក្សានៅកម្រិតថ្នាក់ទី១០ ទី១១ និង ទី១២ សម្រាប់ចំណាយលើថ្លៃសិក្សាប្រចាំឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វីលីព បានមានប្រសាសន៍ថា៖
លោក ចាន់ ម៉ាច បានបន្តថា៖
មានប្រសាសន៍ក្នុងពិធីចុះហត្ថាលេខាលើអនុស្សរណៈយោគយល់គ្នា លោក សេង បូណា អគ្គនាយក សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា អាហារូបករណ៍បីកន្លែងនេះបាននាំមកនូអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់មាតាបិតាសិស្ស ក៏ដូចជាសិស្សានុសិស្សផ្ទាល់តែម្តង។
លោក សេង បូណា បានបន្ថែមថា៖
ចាប់តាំងពីឆ្នាំ ២០១៦ ធនាគារ ហ្វីលីព បានចាប់ដៃគូជាមួយសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ក្នុងការផ្តល់ជម្រើសបង់ថ្លៃសិក្សាដែលងាយស្រួល ជូនដល់មាតាបិតាសិស្ស ជាង ៥,០០០ នាក់ តាមរយៈការទូទាត់ដោយស្គេនកូដ QR។ ក្រៅពីសកម្មភាពទំនួលខុសត្រូវសង្គមខាងលើ ភាគីទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការជាច្រើន ដែលនឹងមានប្រយោជន៍ដល់ទាំងសិស្ស ទាំងមាតាបិតាអាណាព្យាបាលរបស់ពួកគេ៕
- អំពីសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា
សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា បង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយស្ថាបនិក លោក សេង បូណា ។ ក្រោមបេសកម្មដែលកំណត់យ៉ាងច្បាស់លាស់ពោលគឺ សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា មានការតាំងចិត្តខ្ពស់ និងប្រាកដប្រជាក្នុងការកសាងសមត្ថភាព និង អភិវឌ្ឍជំនាញរបស់សិស្ស។ ទ្រូ វីហ្សិន ជឿជាក់ និង ឆ្ពោះទៅមុខតាមជំហានស្តង់ដារអន្តរជាតិក្នុងផ្តល់ការអប់រំដល់សិស្សានុសិស្ស ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជិវិតរបស់ពួកគេ។
រាល់សកម្មភាពក្នុងការសិក្សារបស់ពួកគេ គឺទទួលបានតាមស្តង់ដារប្រទេសទំនើបៗដូចជា សឹង្ហបុរី សហរដ្ឋអាមេរិក ញូហ្សេឡេន អូស្រ្តាលី និង អង់គ្លេស ដើម្បីចំណេះដឹងនិងជំនាញរបស់ពួកគេ។
ជាមួយ សាខាចំនួន៨ទីតាំង នៅឆ្នាំ២០២១ ទ្រូ វីហ្សិន បានផ្តល់ការសិក្សារសម្រាប់សិស្សថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ ។ ជាងនេះទៅទៀត សាលាក៏បានពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់ប្រទេសនានា ដូចជា ញូហ្សេឡេន សឹង្ហបុរី អូស្រ្តាលី អង់គ្លេស និង សហរដ្ឋអាមេរិក លើកម្មវិធីចុះកម្មសិក្សាថែមទៀតផង។
ព័ត៌មានលម្អិត សូមចូលទៅកាន់តំណរភ្ជាប់ http://truevisions.edu.kh/en-us/
- អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ត្រូវបានបង្កើតឡើងនៅកម្ពុជាតាំងពីឆ្នាំ២០០៩ ក្រោមឈ្មោះ ហ្វ័ង ឌីប៊ីអេស បន្ទាប់មកនៅឆ្នាំ ២០១៤ ក្រុមហ៊ុន ហ្វីលីពកាពីតាល់ បានទិញយកភាគហ៊ុននឹងប្តូរឈ្មោះជា ធនាគារ ហ្វីលីព។ ធនាគារផ្តល់ជូនសេវាកម្ម និង ផលិតផលហិរញ្ញវត្ថុដ៏សំបូរបែបតាមតម្រូវការរបស់សារជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។
ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ហ្វីលីពកាពីតាល់គ្រុប ផ្តល់ជូនសេវាកម្មពេញលេញប្រកបដោយគុណភាព និងភាពច្នៃប្រឌិតជូនដល់អតិថិជន ទាំងបុគ្គល ទាំងគ្រប់ប្រភទសាជីវកម្ម នៅច្រើនជាង១៥ ប្រទេស។
ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាផ្លូវការលើការរួមបញ្ចូលគ្នារវាង ធនាគារ ហ្វីលីព និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។ ក្រោមការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារពាណិជ្ជមួយមានសាខាច្រើនជាងគេនៅកម្ពុជា (៨៨សាខា)។ ធនាគារ ហ្វីលីព ក៏កំពុងតែផ្តោតការយកចិត្តទុកដាក់ផ្តល់ជូនផលិតផល និងសេវាកម្មឌីជីថលជូនដល់អតិថិជនរបស់យើងផងដែរ ដើម្បីឲ្យពួកគាត់ទទួលបានបទពិសោធន៍សេវាធនាគារលំដាប់អន្តរជាតិដែលល្អបំផុត៕
ព័ត៌មានលម្អិត សូមចូលទៅកាន់តំណរភ្ជាប់ https://www.phillipbank.com.kh
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]