បរទេស៖ នៅរសៀលថ្ងៃទី ២៣ ខែសីហាតារាស្រីល្បីប្រចាំហូលីវូដ Angelina Jolie ត្រូវបានគេប្រទះឃើញដើរតាមផ្លូសាធារណៈជាមួយកូនស្រីរបស់នាង Zahara នៅ Beverly Hills រដ្ឋ California ដែលនេះគឺជាលើកទីមួយដែល តារាស្រីក្នុងរឿង «Maleficent» បានបង្ហាញខ្លួនបន្ទាប់ពីបើកគណនី Instagram ជាផ្លូវការ។

ជាធម្មតាតារាសម្តែងស្រីរូបនេះស្លៀកពាក់ធម្មតាៗ អមដោយអង្គរក្សដើម្បីធានាសុវត្ថិភាព។ ទោះយ៉ាងណាអ្វីដែលធ្វើឱ្យអ្នកនិយមលេងអ៉ីនធឺណែតចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺរាងកាយស្គមស្គាំង ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមភ្ញាក់ផ្អើល នៅពេលដែលតារាសម្តែងលើកដៃ បានឃើញស្បែកដៃឡើងជ្រីវជ្រួញ ដែលធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុខភាពរបស់អ្នកម៉ាក់កូន ៦រូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ដោយសារ រាងកាយរបស់ Angelina Jolie ដែលមានកម្ពស់ខ្ពស់រួចទៅហើយនោះ ពេលនេះបែរជាស្រកទម្ងន់ជាបន្តបន្ទាប់ បានធ្វើឱ្យនាងមើលទៅដូចជានាង ក្លាយជាមនុស្សកំពុងមានជំងឺ ហេតុដូច្នេះ បានធ្វើឲ្យតារាស្រីកាន់តែមានសភាពទ្រុកទ្រោម ថែមមួយកម្រិត៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Angelina Jolie
រូបភាពថ្មីរបស់ Angelina 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]