ចិន៖ នៅពេលដែលនិយាយដល់តារាជំនាន់ថ្មីដ៏ល្បីឈ្មោះ បានធ្វើឲ្យមនុស្សជាច្រើនគិតដល់ តារាសម្ដែងស្រី Zhang Yuxi ព្រោះមិនត្រឹមតែមានសមត្ថភាពទេពកោសល្យនោះទេ តែនាងថែមទាំងមានសម្រស់ស្រស់ស្អាត ជាមួយនឹងភ្នែកធំ ច្រមុះខ្ពស់ និងបបូរមាត់ពោរពេញដោយភាពទាក់ទាញ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកគាំទ្រ។
ដោយឡែក ថ្មីៗនេះ យោងតាមប្រភពមួយក៏បានបង្ហាញថា តារាស្រី Zhang Yuxi បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះទស្សនិកជនជាច្រើន ដោយសារតែ រូបរាងកាយរបស់នាងមានភាពស្គមស្គាំង ព្រោះតែស្រកទម្ងន់ខ្លាំងពេក បើសូម្បីតែដៃជើងរបស់នាង ហាក់ដូចជា ឈើស្ងួត ខ្វះភាពរឹងមាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត នៅក្នុងនោះ តារាស្រីរូបនេះ បានបង្ហាញឲ្យឃើញពីមុខតូច ដែលត្រូវបានអធិប្បាយថា រាងកាយមិនមានតុល្យភាព ខណៈដែល ក្បាលរបស់នាងធំ ប៉ុន្តែចំពោះរូបរាងកាយ បែរជាស្គមខ្លាំងទៅវិញ។ ជាពិសេស នៅលើបណ្តាញសង្គម អ្នកនិយមលេងអ៊ីនធឺណេតជាច្រើន បានសម្តែងការព្រួយបារម្ភ ពីរាងកាយតូចស្ដើង ខណៈដែលមើលទៅនាង ដូចជា មានទម្ងន់មិនដល់ ៤០ គីឡូក្រាមផង ។
យ៉ាងណាមិញ កាលពីមុនមក Zhang Yuxi ធ្លាប់បានចែករំលែកថា នាងស្រកបាន ៦ គីឡូក្រាម ក្នុងរយៈពេល ១ សប្តាហ៍ ដោយនៅក្នុងរូបថតដែលបង្ហាញពីការរស់នៅប្រចាំថ្ងៃរបស់នាង តារាសម្តែងរូបនេះ បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើរាងកាយស្គម មិនមានតុល្យភាព។ ជាក់ស្តែងបើប្រៀបធៀបទៅនឹងរូបភាពពីមុន តារាស្រីរូបនេះបានផ្លាស់ប្តូរច្រើន ដោយសារនាងស្រកទម្ងន់ខ្លាំងបែបនេះ ផងដែរ។
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]