រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូននិយមចូលចិត្ត រឿងហុងកុង ប្រាកដជា ស្គាល់ច្បាស់ហើយ តារាប្រុសល្បីឈ្មោះ Vincent Wong ដែលរូបលោក ក៏ត្រូវបាន គេចាត់ទុកជា តារាក្នុងស្ថានីយទូរទស្សន៍ TVB ដែលមានតម្លៃខ្ពស់ជាងគេ លំដាប់ទី៣ផងដែរ។

យ៉ាងណាមិញ នេះបើយោងតាម ការបង្ហើបរបស់ ស្ថានិប និងអគ្គនាយកនៃគម្រោងខុនដូល្បី Urban Village និង មជ្ឈមណ្ឌលច្នៃប្រឌិតធំជាងគេនៅអាស៊ីអាគ្នេយ៍ Factory Phnom Penh លោក Ben Li បានសាកសួរពី មហាជនខ្មែរ ថាហ្វេនរបស់តារាប្រុសរូបនេះ ចង់ជួបជាមួយ Idol របស់ពួកគេនៅកម្ពុជា ដែរ ឬ​ ទេ​ផងដែរ? មិនតែប៉ុណ្ណោះ ក៏បានភ្ជាប់ជាមួយនឹង រូបលោកផ្ទាល់ ជាមួយ Vincent Wong ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត លោក Ben Li រូបលោកផ្ទាល់គឺជាមិត្តដ៏ជិតស្និទជាមួយតារាសម្ដែងលោក Vicent ហើយ រូបថតមួយសន្លឹកនោះត្រូវបានថតក្នុងឱកាសសម្ពោធទីស្នាក់លក់ និងផ្ទះគំរូរបស់គម្រោង Urban Village នៅក្នុងទីក្រុងហុងកុង មិនតែប៉ុណ្ណោះ រូបលោកក៏បានទម្លាយថា Vincent ក៏ជាម្ចាស់ម្នាក់នៃយូនីតក្នុងគម្រោង Urban Village ផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
Vincent Wong
Vincent Wong
Vincent Wong

ប្រភព ៖ Business Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]