កំពង់ចាម៖ ក្នុងរយៈពេលមួយឆ្នាំនៃការបម្រើសេវាកម្មនៅខេត្តកំពង់ចាមកន្លងទៅនេះ foodpanda បានជួយសម្រួលដល់ម្ចាស់អាជីវកម្ម ក៏ដូចជាអតិថិជនជាច្រើនក្នុងការដឹកជញ្ជូនម្ហូបអាហារ ប្រកបដោយសុវត្ថិភាពខ្ពស់ ជម្រើសម្ហូបអាហារជាច្រើនមុខ និងសេវាកម្មរហ័សទាន់ចិត្ត។
ជាមួយរយៈពេលមួយឆ្នាំកន្លងទៅនេះ foodpanda បានចាប់ដៃគូជាមួយភោជនីយដ្ឋាន និងកន្លែងលក់ម្ហូបអាហារជាង 200 កន្លែង រួចមកហើយនៅក្នុងខេត្តកំពង់ចាម។ វត្តមានរបស់ foodpanda បានជួយសម្រួលដល់ការលក់របស់ម្ចាស់អាជីរកម្មជាច្រើនកន្លែង នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ19 នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ foodpanda ក៏បានបង្កើតឱកាសការងារដល់បងប្អូននៅខេត្តកំពង់ចាមជាច្រើនផងដែរ ពោលគិតមកដល់ពេលនេះមានបុគ្គលិកចំនួនជាង 100 នាក់ ទៅហើយនៅក្នុងខេត្តមួយនេះ។ ក្នុងការជួយឲ្យអាជីវកម្មជាច្រើនមានកំណើនក្នុងការលក់ជាងមុន ក៏ជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមមួយកម្រិតទៀត។
នៅក្នុងការអបអរគម្រប់ខួបមួយឆ្នាំនេះដែរ foodpanda ក៏មានផ្តល់ជាប្រម៉ូកូដបញ្ចុះតម្លៃ 50% រហូតដល់ 2.5$ ពេលកុម្ម៉ង់ចាប់ពី 3$ ក៏ដូចជាការដឹកជញ្ជូនដោយឥតគិតថ្លៃដល់អតិថិជនខេត្តកំពង់ចាមទាំងអស់គ្នា។ មិនត្រឹមតែជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅកម្ពុជានោះទេ foodpanda ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គមជាច្រើន ហើយនៅក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ19 នេះ foodpanda ក៏បានធ្វើការផ្តល់ជាសម្ភារៈបរិក្ខាពេទ្យទៅដល់មន្ទីពេទ្យ និងក្រសួងនានាជាច្រើនកន្លែង។
បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង និងស្វាយរៀង។ ជាការពិតណាស់បើទោះបីជាកម្ពុជាកំពុងទទួលរងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ19 ក្ដី ក៏ foodpanda នៅតែព្យាយាមបន្តពង្រីកខ្លួនទៅកាន់បណ្តាខេត្តផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងការដឹកជញ្ជូនម្ហូបអាហារប្រកបដោយសុវត្ថិភាពខ្ពស់។
ដូច្នេះកុំភ្លេចណ៎ា ទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ទាំងអស់គ្នាដើម្បីកុម្ម៉ង់ទិញ អាហារឆ្ងាញ់ៗ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬទៅទិញដោយផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។
ចូលរួម Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេ។
កុំភ្លេចណា៎ ត្រូវប្រកាន់ខ្ចប់វិធានការ3កុំ៣ការពារ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ19ទាំងអស់គ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]