ថៃ៖ បន្ទាប់ពីធ្វើការវះកាត់កែសម្ផស្សរួច តារាចម្រៀងវ័យក្មេង Jenny កាន់តែបង្ហាញសម្រស់ដ៏ស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងស្ទាយ៍តែងខ្លួនក្នុងឈុតសម្លៀកបំពាក់ដ៏ទាន់សម័យ និងមានភាពលេចធ្លោ ដើម្បីជូនដល់អ្នកគាំទ្របានតាមដាន និងទស្សនា ជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ តារាស្រី Jenny ស្រាប់តែបានផ្លាស់ប្តូររូបរាងក្នុងស្ទាយ៍សក់ថ្មីមួយ ជាមួយនឹងការស្លៀកពាក់រ៉ូបយ៉ាងសុភាព ព្រមទាំងបានតុបតែងមុខមាត់យ៉ាងទាក់ទាញ ពោរពេញដោយភាពស្រស់ស្អាត នៅក្នុងសម្រស់ថ្មី ដែលកំពុងតែទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រទាំងឡាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ចំពោះការបង្ហោះមួយនេះ អ្នកទស្សនាជាច្រើន បានផ្ញើការពេញចិត្តយ៉ាងលើសលប់ទៅលើរូបរាងនិងសម្រស់របស់តារាស្រីរូបនេះ។ លើសពីនេះ មនុស្សមួយចំនួនទៀត ថែមទាំងបានលើកឡើងថា នៅក្នុងការតែងខ្លួនបែបនេះ បានធ្វើឲ្យរូបសម្រស់របស់នាង មើលទៅស្រដៀងនឹង តារាចម្រៀងស្រី Lisa ក្រុម BLACKPINK ស្ទើរតែច្រឡំគ្នា ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Jenny
Jenny
Jenny
Jenny
Jenny
Jenny
Lisa
Lisa
រូបភាព Jenny ដែលគេថាដូច Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]