ស្ទឹងត្រែង៖ យោងតាមការប្រកាសរបស់រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អាជ្ញាធរខេត្ត បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២៣ នាក់ និងករណីស្លាប់ចំនួន ២ នាក់។ ក្នុងនោះ ករណីអ្នកជំងឺកំពុងសម្រាកព្យាបាល មានផ្ទុកប្រភេទមេរោគ ដែលតា (Delta) ចំនួន ១៨នាក់ បន្ថែមទៀត។
ទន្ទឹមនេះ រដ្ឋបាលខេត្ត ក៏បានធ្វើការបង្ហាញអត្តសញ្ញាណនៃអ្នកវិជ្ជមានកូវីដ១៩ ទាំងនោះ។ ក្នុងនោះ ក្រុមការងារជំនាញថ្នាក់ខេត្ត បាននឹងកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ខាងលើផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការបញ្ជាក់របស់រដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងចំណោមអ្នកដែលកំពុងសម្រាកព្យាបាលនោះ គឺមានផ្ទុកមេរោគកូវីដ១៩ ប្រភេទ ដែលតា ចំនួន ១៨ នាក់។
ជាមួយគ្នានេះ អាជ្ញាធរខេត្តស្ទឹងត្រែង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺ សូមធ្វើការទំនាក់ទំនងបន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញ តាមរយៈ ០៨៨ ៦៣៦ ៣៦៨៩ ឬ ០៨៨ ៨៧៧ ៨០០០ ឬ ០១៧ ៧៧៨ ០០០ និង ០៩៧ ២៦៣ ០៥៦៤ ដើម្បីយកសំណាកវិភាគ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]