ភ្នំពេញ៖ ជាការពិតណាស់ មានមហាជនមិនតិចនោះទេដែលបានស្គាល់ពី តារាវ័យក្មេងដ៏ល្បី សុខលីន ដែលភាគច្រើនប្រិយមិត្ត បានស្គាល់នាងតាមរយៈការសម្ដែងក្នុងបណ្ដាញសង្គមតិកតុក ជាការគួរឲ្យសរសើរ ដែលនាងបានតស៊ូកសាងភាពល្បីល្បាញរបស់ខ្លួនរហូតមកទល់ពេលនេះ ដែលទទួលបានការងារក្នុងវិស័យសិល្បៈក៏ដូចជាថតស្ពតផ្សេងៗសឹងគ្មានពេលសម្រាក។

យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុន តារាស្រីរូបនេះ បានទម្លាយរឿងរ៉ាវជីវិតផ្ទាល់ខ្លួន ប្រាប់ដល់អ្នកគាំទ្រ ថារូបខ្លួនធ្លាប់មានស្វាមី និងកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់រួចទៅហើយ រហូតធ្វើឲ្យអ្នកគាំទ្រ និងអ្នកចូលទៅមើលក្នុងកំឡុងពេលឡាយនោះ មានការភ្ញាក់ផ្អើលជាខ្លាំង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ចាក់ផងដែរថា តារាស្រី សុខ លីន ថ្វីបើមានកូនប្រុសម្នាក់ពិតមែន តែសព្វថ្ងៃនាងមិនបានរស់នៅជាមួយកូនប្រុសនោះទេ ដោយកូនប្រុសរបស់នាងបានរស់នៅនិងស្ថិក្រោមការមើលថែរបស់តាយាយរបស់គេ ។ ទន្ទឹមនឹងនេះ ថ្មីៗនេះ ដោយមានការនឹករលឹកដល់កូនប្រុសពេក តារាស្រីរូបនេះ ក៏បានយកកូនប្រុសមកលេងនៅរាជធានីភ្នំពេញតែម្ដង ។

មិនតែប៉ុណ្ណោះ នៅប៉ុន្មានម៉ោងមុននេះ តារាហ្វេសប៊ុកដ៏ស្រស់ស្អាតរូបនេះ ក៏បានបង្ហោះរូបថតយ៉ាងជិតស្និជាមួយកូនប្រុសរបស់ខ្លួន ដោយបង្ហាញពីភាពនឹករលឹកជាពន់ពេក ដែលពុំបានជួបគ្នាជាយូរមកហើយ។ លើសពីនេះ នៅពេលដែលអ្នកម្ដាយនិងកូនប្រុសបានថតជិតគ្នាបែបនេះ ក៏មានអ្នកគាំទ្រលើកសរសើរថា​ ពិតជាស្រស់សង្ហា ស្អាតដូចអ្នកម៉ាក់គេអញ្ចឹង ហើយថែមទាំងមានមុខមាត់ដូចគ្នាខ្លាំងទៀតផង។

សូមទស្សនារូបភាពខាងក្រោម៖

សុខ លីន
សុខ លីន 
សុខ លីន និង កូនប្រុស 
សុខ លីន និង កូនប្រុស 
សុខ លីន និង កូនប្រុស 
សុខ លីន និង កូនប្រុស 
សុខ លីន និង កូនប្រុស 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]