កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍នៅថ្ងៃទី ២៤ ខែសីហាសមាជិក NCT និង WayV តារាប្រុស Lucas នឹងចាកចេញទៅប្រទេសចិននៅថ្ងៃទី ១០ ខែកញ្ញា នាពេលខានមុខនេះ។
ខណៈពេលដែលមូលហេតុពិតប្រាកដ នៃការចាកចេញរបស់តារាប្រុសរូបនេះ មិនត្រូវបានគេដឹងនោះទេ វាត្រូវបានគេនិយាយថាវាទាក់ទងនឹងការចម្រូងចម្រាស រឿងអាស្រូវដែលបានកើតឡើងកាលពីថ្មីៗនេះ។ ទោះជាយ៉ាង ត្រូវបានឲ្យដឹងថា Ten របស់ NCT ដែលជាផ្នែកមួយនៃ WayV ក៏នឹងចាកចេញពីប្រទេសជាមួយ Lucas ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រលប់ទៅវិញ Lucas ត្រូវបានគេចោទថាបាន បោកចិត្ត អតីតសង្សាររបស់លោក ហើយថែមទាំងយកលុយពីនាងទៀតផងដែរ។ អតីតសង្សារដែលត្រូវបានចោទប្រកាន់នេះ បានបង្ហាញភស្តុតាងនៃសាររបស់ពួកគេ ក៏ប៉ុន្តែអ្នកគាំទ្រជាច្រើនជឿជាក់ថារូបនាង គ្រាន់តែប្រឌិតរឿងតែប៉ុណ្ណោះ។ តែយ៉ាងណា រហូតដល់ពេលនេះ ខាងផលិតកម្ម SM មិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយ ចំពោះរឿងដែលកំពុងក្តៅគគុកនេះនោះទេ៕
ប្រភព៖ kstarlive
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]