ភ្នំពេញ៖ លោក Davido បច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញ គឺជាវិចិត្រករ ក៏ដូចជាគ្រូបង្រៀនម្នាក់ផងដែរ។ ដោយសារតែមានចំណង់ចំណូលចិត្តផ្នែកគំនូរតាំងពីតូច លោក Davido បានឈោងចាប់ក្តីស្រម៉ៃ ដោយប្រែក្លាយការចូលចិត្តផ្នែកគំនូរ ឲ្យក្លាយជាអាជីពរបស់ខ្លួនដូចសព្វថ្ងៃនេះ។ មិនត្រឹមតែប៉ុណ្ណោះ Davido ធ្លាប់ទទួលបានឱកាស ទៅប្រទេសបារាំងដើម្បីបង្ហាញអំពីស្នាដៃគំនូររបស់ខ្លួនថែមទៀតផង។  ចំពោះហេតុផលមួយចំនួន បានធ្វើឲ្យ Davido ចង់បង្កើនសមត្ថភាពផ្នែកគំនូរឲ្យកាន់តែខ្លាំង ដោយស្វែងយល់បន្ថែមពីវិចិត្រករកម្ពុជាដែលមានបទពិសោធន៍ ក៏ដូចជាស្វែងរកតិចនិកពិសេសៗក្នុងការគូរគំនូរនៅលើបណ្តាញសង្គមយូធូប។ ហើយលោក Davido ក៏ធ្លាប់មានឱកាសសហការចូលរួមធ្វើការជាមួយ Local4Local ដែលយុទ្ធនាការនេះ រូបលោកបានគូរគំនូរនៅលើធុងសប្បរសធម៍ដាក់តាមស៊ីក្លូរ ដែលមានពាក្យស្លោកថា “អ្នកមានដាក់ អ្នកខ្វះដក” ដែលទង្វើរនេះ ពិតជាគម្រូរមួយដ៏ល្អ និងគួរឲ្យកោតសរសើរមែនទែន។

Davido
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះគំនូរសិល្បៈរបស់លោក Davido គឺផ្តោតសំខាន់បំផុតទៅ លើធម្មជាតិដែលពាក់ពន្ធទៅនឹង ទឹកដី និងសត្វព្រៃដែលមានជំរកនៅក្នុងប្រទេសកម្ពុជា ហើយរូបលោកក៏បានផ្សារភ្ជាប់គំនូររបស់ខ្លួនជាមួយបរិស្ថានផងដែរ។

សម្រាប់ព្រឹត្តិការណ៍សិល្បៈរបស់កម្ពុអ៊ែរ៉ា ដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ លោក Davido កំពុងតែគូរនូវផ្ទាំងគំនូរមួយបែបដែលផ្តោតទៅលើទិដ្ឋភាពដ៏សម្បូរបែប នៅលើដែនដីសុវណ្ណភូមិកម្ពុជា រួមជាមួយនឹងសត្វដែលរស់នៅក្នុងព្រៃ ព្រមទាំងបង្ហាញពីការគាំពារថែរក្សាសត្វព្រៃ និងបង្ហាញពីបញ្ហាជាច្រើនដែលប្រទេសកម្ពុជាកំពុងតែប្រឈម ដូចជា ការបំពុលបរិស្ថានពីរោងចក្រឧហ្សាហកម្ម និងការចាក់សម្រាមពាសវាលពាសកាលតាមដងផ្លូវ ឬតាមប្រព័ន្ធទឹកនានា ដែលអាចនាំឲ្យមានការបម្រែបម្រួលអាកាសធាតុដូចជា គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ ហើយបញ្ហាទាំងនេះប្រជាជនកម្ពុជាត្រូវចូលរួមការពារ និងទប់ស្កាត់ ព្រោះសត្វព្រៃ ក៏ដូចជាការថែរក្សារបរិស្ថានឲ្យបានស្រស់បំព្រងគឺជានិមិត្តសញ្ញាជាតិ និងមានសារៈសំខាន់ខ្លាំងបំផុត ដែលគ្រប់គ្នាមិនអាចមើលរំលងនោះទេ។

Davido

លើសពីនេះ សម្រាប់គោលគំនិតរបស់លោក Davido ដែលគិតថាប្រធានបទគំនូររបស់ខ្លូន ពាក់ព័ន្ធទៅនឹងទឹកដី និងសត្វព្រៃមានសារៈសំខាន់នាពេលបច្ចុប្បន្ន ព្រោះថា​ Davido ចង់បង្ហាញពីការទន្ទ្រានជំរកសត្វព្រៃរបស់ប្រជាជនដើម្បីធ្វើជាជម្រករបស់ខ្លូន ដូច្នេះហើយរូបលោកចង់អោយគ្រប់គ្នាពិចារណាឡើងវិញ ចំពោះជម្រកសត្វព្រៃ និងកែប្រែទម្លាប់ទាំងនេះ ព្រោះថាទង្វើរទាំងនេះពិតជាប៉ះពាល់ខ្លាំងដល់ជីវិតសត្វព្រៃ។

Davido

គួររម្លឹកបន្ថែមថា ផ្ទាំងគំនូររបស់លោក Davido នឹងត្រូវដាក់​បង្ហាញ នៅក្នុងព្រឹត្តិការណ៍សិល្បៈរបស់កម្ពុអ៊ែរ៉ា ក្នុងពេលឆាប់ៗខាងមុខនេះ នៅឌឹកហ្វេកតូរីភ្នំពេញ។ ដូច្នេះហើយ សម្រាប់ប្រិយមិត្តដែលចង់ស្វែងយល់បន្ថែមអំពីរ រូបគំនូររបស់លោក Davido ក៏ដូចជាតាមដានបន្ថែមអំពីកាលបរិច្ឆេទជាក់លាក់ព្រឹត្តិការណ៍របស់កម្ពុអ៊ែរ៉ា សូមចុចលើតំណរនេះ https://bit.ly/2VsTb0K ​និងតាមដានសកម្មភាពផ្សេងៗរបស់លោក Davido ដោយចូលក្នុងតំណរនេះ https://www.facebook.com/thedavidokh ដើម្បីចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់លោក៕

KampumEra
Davido

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]