បរទេស៖ យោងតាមសារព័ត៌មាន Daily Mail កំពូលតារាចម្រៀង Beyoncé បានដឹកដៃថតរូបជាមួយស្វាមី លើកញ្ចក់ទូរទស្សន៍ Audrey Hepburn ជាមុខមាត់ថ្មីនៃយុទ្ធនាការ About Love របស់ក្នុងការផ្សព្វផ្សាយប្រ៊េនគ្រឿងអលង្ការ Tiffany & Co

ជាមួយគ្នានេះដែរ រូបភាព ដែលបានបង្ហាញស្មា ទទេរបស់នាង នៅក្នុងរ៉ូបពណ៌ខ្មៅតឹងវាលខ្នង នៅក្នុងស្ទីលលើកសក់ឡើង ម្ចាស់បទ «Halo» ថតពីក្រោយ បានបង្ហាញចង្កេះអង្រ្កងរបស់នាង​ ដែលបានឈរឱបស្វាមី មើលទៅពិតជាទាក់ទាញខ្លាំងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចលេចធ្លោនៃរូបរាងរបស់អ្នកម៉ាក់ កូន ៣រូបនេះ គឺខ្សែកពេជ្រពណ៌លឿងទំហំ ១២៨.៥៤ ការ៉ាត់ដែលមានតម្លៃរហូតដល់ ៣០ លានដុល្លារ។ សារព័ត៌មាន Daily Mail រាយការណ៍ថានេះជាលើកដំបូង ដែលគ្រឿងអលង្ការនេះត្រូវបានបង្ហាញនៅក្នុងយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម។

យ៉ាងណាមិញ នេះមិនមែនលើកទៅ ១ នោះទេ ព្រោះ គេបានសង្កេតឃើញថា នៅឯពានរង្វាន់អូស្ការឆ្នាំ ២០១៩ Lady Gaga មានសំណាងបានពាក់គ្រឿងអលង្ការនេះហើយវាបានធ្វើឱ្យនាងក្លាយជាតួឯក នៃកម្រាលព្រំក្រហម។ ទោះជាយ៉ាងណាក៏ដោយ តារាសម្តែងស្រី Gal Gadot ក៏បានធ្លាប់ពាក់ខ្សែកដ៏មានតម្លៃនេះផងដែរ ដែលតារាស្រីរូបនេះ បានពាក់ ក្នុងកម្មវិធី សម្ពោធ សម្រាប់ខ្សែភាពយន្តឆ្នាំ ២០២២ ដែលមានចំណងជើងថា «Death On The Nile»៕

ប្រភព៖ Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

Beyoncé
Lady Gaga
Gal Gadot 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]