តាកែវ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តតាកែវ បានសម្រេចបិទបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរ នៅក្នុងផ្សារកោះអណ្តែត និងបរិវេណជុំវិញផ្សារទាំងអស់ ដោយអាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាង ៣០នាក់។
គួរឱ្យដឹងថា ផ្សារកោះអណ្តែត មានទីតាំងស្ថិតនៅក្នុងរមេញខាងត្បូង ឃ្មុំរមេញ ស្រុកកោះអណ្តែត ដែលជាតំបន់ មានអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោលជាច្រើនពាក់នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការបិទផ្សារកោះអណ្តែតនេះ គឺផ្អាករាល់អាជីវកម្ម ការលក់ដូរ នៅក្នុងផ្សារកោះអណ្តែត និងបរិវេណជុំវិញផ្សារទាំងអស់ ចាប់ពីម៉ោង១៤៖០០នទី រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារជាថ្មី។ ការបិទផ្សារខាងលើនេះ ធ្វើឡើងដើម្បីកាត់ផ្តាច់ការចម្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់។
ជាមួយគ្នានេះដែរ អាជីវករនៅក្នុងផ្សារនិងបរិវេណជុំវិញទាំងអស់ មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ ដល់មន្ត្រីសុខាភិបាល៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]