កូរ៉េខាងត្បូង៖ កំពូលតារាចម្រៀង K-Pop មកពីក្រុមល្បីៗទាំងប៉ុន្មាននាក់ខាងក្រោមនេះ បច្ចុប្បន្នកំពុងមានឥទ្ធិពលខ្លាំង ហើយមានហ្វេនៗច្រើនគ្របដណ្ដប់សឹងគ្រប់ប្រទេស ដែលចូលចិត្តនិងគាំទ្រពួកគេ តាមរយៈបទចម្រៀងពីរោះ អមនិងក្បាច់រាំដ៏រស់រវើករបស់គេ។
ទន្ទឹមនឹងនេះ អ្វីដែលមហាជននាំគ្នាពោលសរសើរមិនដាច់ពីមាត់ គឺរូបសម្បត្តិដ៏ស្រស់ស្អាតរបស់តារាទាំងនេះផ្ទាល់តែម្ដង។ ជាពិសេស បើនិយាយពីការលេងម៉ូតសម្លៀកបំពាក់វិញ ពួកគេក៏ត្រូវបានអ្នកគាំទ្រប្រសិទ្ធនាមថា ជាតារាដែលមានឥទ្ធិពលជាងគេក្នុងឧស្សាហកម្មម៉ូត ឬវិស័យ Fashion កូរ៉េផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាប្រុសស្រីទាំងនោះ រួមមាន៖
១.G-Dragon (BIGBANG)
បានក្លាយជាទូតសុឆន្ទៈផលិតផលម៉ាក Chanel ចាប់តាំងពីឆ្នាំ ២០១៧។ ហើយរាល់ពេលលោកតែងខ្លួនចេញទៅណាមកណា ឃើញថាការរៀបចំនិងលេងម៉ូតសម្លៀកបំពាក់ចេញមកគឺឡូយហ្មង។
២.Lisa (BLACKPINK)
សមាជិកក្មេងកូនពៅរបស់ក្រុម BlackPink រូបនេះ តែងបង្ហាញភាពលេចធ្លោរជាមួយផលិតផលដែលនាងធ្វើជាទូតសុឆន្ទៈ ដូចជា CELINE គ្រឿងសំអាង MAC ព្រមទាំងគ្រឿងអលង្ការប្រណិត និងកាបូបម៉ាក Bvlgari ថែមទៀតផង។
៣.Kai (EXO)
តារាប្រុសដែលតំណាងឲ្យផលិតផលម៉ាក Gucci រូបនេះ ក៏មានភាពទាក់ទាញជាមួយម៉ូតសម្លៀកបំពាក់របស់គេផងដែរ។
៤.Jennie (BLACKPINK)
នាងជាតារាស្រីតំណាងឲ្យផលិតផលម៉ាក Chanel ទៈចាប់តាំងពីឆ្នាំ ២០១៨ ហើយក៏ត្រូវបានគេសរសើរថា ជាតារាស្រីដែលជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងផ្នែកហ្វេសសិន។
៥.Sehun (EXO)
ប្រុសសង្ហារូបនេះ ក៏ជាតារាតំណាងឲ្យផលិតផលម៉ាក Dior ផងដែរ។ ហើយហ្វេសសិនរបស់លោក ក៏ឡូយឆាយមិនធម្មតាដែរ។
៦.Jackson Wang
ជាតារាតំណាងឲ្យផលិតផលម៉ាក Fendi ហើយការតែងខ្លួនរបស់លោកសុទ្ធតែប្លែកភ្នែកគួរជាទីចាប់អារម្មណ៍។
ប្រភព៖ Zing News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]