កូរ៉េខាងត្បូង៖ បន្ទាប់ពីសមាជិក BLACKPINK ពីរនាក់បានបង្ហាញខ្លួនជាលើកដំបូងដោយជោគជ័យក្នុងនាមជាអ្នកចម្រៀងទោល ទីបំផុតសមាជិកក្រុមចម្រៀងនារីពិភពលោកម្នាក់ទៀត ​កូនកាត់ថៃ Lisa បានសម្រេចចិត្តទម្លាក់ផ្ទាំងរូបភាពបង្ហាញខ្លួនជាអ្នកចម្រៀងទោលហើយ។

ជាក់ស្តែងកាលពីម៉ោង ១០ រំលងអធ្រាត្រ តារាចម្រៀងស្រីពូកែរ៉េប និងក្បាច់រាំមួយនេះ បានទម្លាក់ផ្ទាំងរូបភាពដ៏អស្ចារ្យដែលនាងបានគ្របដណ្តប់លើបណ្តាញសង្គមនានា នៅលើវេទិកាបណ្តាញអ៉ីនធើណែត នៃវត្តមានដ៏មានឥទ្ធិពលរបស់នាង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ​ ផ្ទាំងរូបមួយនេះ ពិតជាទទួលបានការចាប់អារម្មណ៍ ជាមួយការតុបតែងខ្លួនរបស់តារាស្រី កើតឆ្នាំ ១៩៩៧​ មិនថាការលេងម៉ូតសក់ក្រងទីទុយ និងស្ទីលថតរូបរបស់នាង អ្វីដែលពិសេសនោះ ជាមួយឈុតក្រហម ដែលមើលមួយភ្លែតស្រដៀងទៅសារ៉ុងខ្មែរ ដែលបានធ្វើឲ្យមានភាពទាក់ទាញ កាន់តែមួយកម្រិតទៀត។

យោងតាមផ្ទាំងរូបភាព Lisa នឹងទម្លាក់អាល់ប៊ុមរបស់នាង ដែលមានចំណងជើងថា «LALISA» នៅថ្ងៃទី ១០ ខែកញ្ញា ខានមុខនេះ។ ដូច្នេះសូមរង់ចាំទស្សនា និងរង់ចាំ បន្ថែមទៀតរហូតដល់ពេលចេញបទចម្រៀងជាផ្លូវការ!

សូមទស្សនារូបភាពខាងក្រោម៖

Lisa ផ្ទាំងរូបភាពថ្មី
Lisa ផ្ទាំងរូបភាពថ្មី
Lisa ផ្ទាំងរូបភាពថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]