ចិន៖ រោងចក្រផលិតស្រាបៀរមួយ នៅក្នុងប្រទេសចិនត្រូវបានគេប៉ាន់ស្មានថាខាតបង់យ៉ាងតិច ១០០ លានយ័ន ស្មើនឹងប្រមាណ ១៥,៤៣៣,៥២៧ ដុល្លារអាមេរិក ក្រោយពីដករូបភាពរបស់តារាសម្តែងចិន Zhang Zehan ចេញពីកំប៉ុងស្រាបៀរ។
ការដករូបតារាខាងលើចេញពីនិមិត្តសញ្ញាផ្សាយពាណិជ្ជកម្មនេះ ធ្វើឡើង បន្ទាប់ពីការសម្រេចចិត្តរបស់គណៈកម្មាធិការកណ្តាលសម្រាប់ការត្រួតពិនិត្យវិន័យនៃបក្សកុម្មុយនិស្តចិន ដោយបានបញ្ចូលឈ្មោះតារារូបនេះ ចូលទៅក្នុងបញ្ជីខ្មៅ នៅលើគ្រប់បណ្តាញសង្គមបន្ទាប់ពី លេចធ្លាយរូបថតរបស់លោកទៅទស្សនាទីសក្ការបូជារបស់ជប៉ុនមួយកន្លែង ដែលត្រូវបានគេរាយការណ៍ថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបថតមួយសន្លឹកដែលបង្ហាញពីស្រាបៀរក្នុងប្រអប់ឃ្លាំងរង់ចាំការបោះចោលបានផ្ទុះកក្រើកពេញបណ្តាញសង្គម។តារាសម្តែង Zhang Zehan បានធ្លាក់ខ្លួនពីវីរបុរសទៅដល់ចំណុចសូន្យ បន្ទាប់ពីរូបថតរបស់គាត់កំពុងឈរនៅទីសក្ការបូជា Yasukuni របស់ប្រទេសជប៉ុនដែលផ្តល់កិត្តិយសដល់ឧក្រិដ្ឋជនសង្គ្រាមអាក្រក់បំផុតរបស់ជប៉ុន ឈ្លានពានចិន។
គួររំលឹកផងដែរថា បើតាម អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅប្រទេសជប៉ុន បាននិយាយថា ទីសក្ការបូជា Yasukuni គឺជាឧបករណ៍ខាងវិញ្ញាណនិងជានិមិត្តសញ្ញាដ៏សំខាន់សម្រាប់ពួកយោធានិយមជប៉ុនក្នុងការចាប់ផ្តើមសង្គ្រាមឈ្លានពានហើយវានៅតែតម្កល់ឧក្រិដ្ឋជនសង្គ្រាម ដែលជាប់ទោសពីសង្គ្រាមលោកលើកទី ២ ។
ទោះបីយ៉ាងណា លោកបានធ្វើការសុំទោស តែ ការសុំទោសរបស់Zhang បានទទួលបរាជ័យក្នុងការធ្វើឱ្យអ្នកប្រើបណ្តាញសង្គមចិនស្ងប់ចិត្ត។ មនុស្សជាច្រើនបានអត្ថាធិប្បាយថាឥឡូវនេះ ក្រុមហ៊ុនត្រូវជ្រើសរើសឯកអគ្គរដ្ឋទូតរបស់ខ្លួនដោយប្រយ័ត្នប្រយែងបំផុត ខណៈអ្នកផ្សេងទៀតទាមទារឱ្យតារាសម្តែងរូបនេះ ធ្វើការផ្តល់សំណងដល់ក្រុមហ៊ុន។
ជាមួយគ្នានេះសារព័ត៌មានសិង្ហបុរី Today Online បានរាយការណ៍ថា Zhang បានខាតបង់ប្រាក់ប្រមាណ ៥០ លានយ័ន ស្មើនឹងប្រមាណ ៧,៧១៦,៧៦៣ ដុល្លារអាមេរិក ពីកិច្ចសន្យាគាំទ្រទាំងអស់របស់គាត់ដោយសារតែរូបថតដ៏ចម្រូងចម្រាសរបស់គាត់។
សូមបញ្ជាក់ថា Zhang គឺជាតារាសម្តែងចិនទី ២ ដែលត្រូវបានចុះក្នុងបញ្ជីខ្មៅនៅលើបណ្តាញសង្គមចិន បន្ទាប់ពីតារាសម្តែង Kris Wu ដែលកំពុងត្រូវបានស៊ើបអង្កេតពីបទរំលោភសេពសន្ថវៈ៕
ប្រភព៖ Malay Mail
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]