រាជធានីភ្នំពេញ: កាលពីពេលថ្មីៗនេះ លោក ហាប់ទូច មន្រ្តីការិយាល័យបច្ចេកទេសនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអោយដឹងថា ក្រសួងនឹងបញ្ចូនមន្ត្រីជំនាញផ្នែកប្រាសាទ និងអ្នកបុរាណវិទ្យារបស់ក្រសួង ដើម្បីទៅពិនិត្យទីតាំងសាងសង់ប្រាសាទនៅវត្តភូម៉ានហ្វាផ្ទាល់តែម្តងនាពេលខាងមុខនេះ ប៉ុន្តែមិនអាចដឹងច្បាស់ថានឹងបញ្ចូនទៅនៅពេលវេលាណាអោយប្រាកដទេ ដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវីត១៩ ដែលធ្វើឱ្យដំណើរការការងារនេះកាន់តែមានការលំបាក។

សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅ មហាជននិងប្រជាជនខ្មែរទាំងអស់នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងបង្ហាញមតិប្រតិកម្មយ៉ាងខ្លាំង ក្រោយបានឃើញប្លង់ប្រាសាទដែលគម្រោងនិងសាងសង់មួយកន្លែងស្ថិតនៅប្រទេសថៃ មានភាពដូចគ្នាទៅនឹងប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា៕​​​​​​​​​​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មាន: គេហទំព័រហ្វេសប៊ុក បុរាណាចារ្យ

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

គម្រោងសាងសង់ប្រាសាទនៅប្រទេសថៃ
គម្រោងសាងសង់ប្រាសាទនៅប្រទេសថៃ
គម្រោងសាងសង់ប្រាសាទនៅប្រទេសថៃ
គម្រោងសាងសង់ប្រាសាទនៅប្រទេសថៃ
គម្រោងសាងសង់ប្រាសាទនៅប្រទេសថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]