ចិន៖ នៅថ្ងៃទី ២៥ ខែសីហាគេហទំព័រ 168 នាក់បានរាយការណ៍ថាអាជ្ញាធរចិនកំពុងរៀបចំឯកសារដើម្បីដោះស្រាយជាមួយនឹង តារាសម្តែងដ៏ល្បី Vicki Zhao ដែលស្គាល់ជា ព្រះនាងត្រចៀកកាំ ថានឹងអាច នាងនឹងត្រូវដកចេញពីការងារសិល្បៈទាំងអស់ត្រូវបានហាមឃាត់មិនឱ្យលេចមុខនៅក្នុងប្រព័ន្ធផ្សព្វផ្សាយបន្តទៀត។

នេះបើតាមប្រភពដដែល តារាសម្តែងរូបនេះត្រូវបានចាត់ថ្នាក់ ជាសិល្បករដែលមានស្នាមប្រឡាក់ខាងសីលធម៌ហើយមិនមានសិទ្ធិបន្តសកម្មភាពសិល្បៈឡើយ។ ក្នុងអំឡុងពេល ២៨ ឆ្នាំនៃការងារសិល្បៈរបស់តារាស្រីរូបនេះ បានជាប់ក្នុងរឿងអាស្រូវដែលមិនអាចទទួលយកមិនបានជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះត្រូវបានគេ រួមបញ្ចូលទាំងរឿងអាស្រូវនៃការបង្កើតក្រុមហ៊ុនខ្មោច ការលួចបន្លំ និងការធ្វើអាជីវកម្មដែលបណ្តាលឱ្យវិនិយោគិនជាច្រើនក្ស័យទុន និងការប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង ជួលអ្នកបើកបរដើម្បីវាយស្ត្រីមានផ្ទៃពោះពាក់ព័ន្ធនឹងការសូកប៉ាន់មន្រ្តីធនាគាររដ្ឋ និងរឿងអាស្រូវស្នេហាជាដើម។

ក្រោយពីប្រធានបទក្លាយជា វេទិកានៅលើបណ្តាញសង្គម ទំព័រ QQ បាននិយាយថា បន្ទាប់ពីតារាសម្តែងស្រីរូបនេះត្រូវបានស៊ើបអង្កេតទស្សនាវដ្តី Elle បានផ្អាកការបោះពុម្ពផ្សាយខែកញ្ញាដែល ខណៈម៉ាកផ្សេងទៀតក៏កំពុងពិចារណាកិច្ចសន្យាជាមួយតារាស្រីផងដែរ៕

ប្រភព៖ 168

សូមទស្សនារូបភាពខាងក្រោម៖

Vicki Zhao
Vicki Zhao
Vicki Zhao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]