បរទេស៖ អ្នកដែលតាមដានព័ត៌មានតារា ប្រាកដជាស្គាល់ច្បាស់អំពី​តារាចម្រៀងរ៉េបស្បែកខ្មៅ ដែលមានសង្សាជាមហាសេដ្ឋីនី Kylie Jennerនោះ ដែលលោកមានឈ្មោះថា Travis Scott។  ជាការពិតណាស់ Travis Scott តារាចម្រៀងរ៉េបសម្លេងធ្ងន់រូបនេះ ក៏មានកូនស្រីសំណព្វចិត្តម្នាក់ដែលមានឈ្មោះ Stormi Webster ដែលមានអាយុទើបតែ៣ឆ្នាំតែប៉ុណ្ណោះ។  

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ បើយោងតាមសារព័ត៌មាន Daily Mail បាន ឲ្យដឹង ថា Travis Scott បានចំណាយប្រាក់យ៉ាងច្រើនដើម្បីធ្វើឱ្យកូនស្រីរបស់លោក មានការភ្ញាក់ផ្អើលជាមួយនឹងឡានក្រុងពណ៌លឿងស្រស់មួយគ្រឿង ។ ដោយហេតុតែលោកធ្លាប់បានលឺ Baby Stormi ធ្លាប់និយាយថានាងចូលចិត្តបើកឡានក្រុង ដូច្នេះមិនបង្អង់យូរបុរសរ៉េបជាឪពុករូបនេះបានធ្វើតាមការចង់បានរបស់កូនភ្លាមៗ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅលើបណ្ដាញសង្គម Instagram សេដ្ឋីនី Kylie Jenner បានបង្ហោះរូបថតរបស់ព្រះនាងតូចរបស់នាងដែលទើបតែមានអាយុ ៣ឆ្នាំ ដែលបង្ហាញពីការចាប់អារម្មណ៍ពេលកំពុងក្រលែកមើលឡានក្រុងដែលចតនៅទីធ្លាផ្ទះ មួយសន្ទុះមក Stormi បង្ហាញអារម្មណ៍រំភើបថែមទាំងរាំយ៉ាងសប្បាយរីករាយផងដែរ៕

ប្រភព៖ ZingNews

សូមទស្សនារូបភាពខាងក្រោម៖

Travis Scott Kylie Jennerនិង កូនស្រី​និង 
Travis Scott Kylie Jennerនិង កូនស្រី​និង 
Travis Scottនិង កូនស្រី​និង 
កូនស្រី Travis Scott និងកាដូឡាន
កូនស្រី Travis Scott និងកាដូឡាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]