កូរ៉េខាងត្បូង៖ ជាការពិតណាស់ នៅប្រទេសកូរ៉េ បុរសទាំងអស់ត្រូវតែបំពេញកាតព្វកិច្ចយោធា ហើយសូម្បីតែតារាក៏មិនមានករណីលើកលែងដែរ។ ថ្វីត្បិតតែពួកគេ ត្រូវឃ្លាតឆ្ងាយពីសិល្បៈ ពី១ ឆ្នាំកន្លះទៅ ២ ឆ្នាំក៏ដោយ ក៏តារាសម្ដែងប្រុសទាំងនោះ នៅតែមានការគាំទ្រនឹងរង់ចាំពីហ្វេនៗរបស់ពួកគេជានិច្ច។
មិនតែប៉ុណ្ណោះ តារាសម្ដែងទាំងនោះ ពួកគេមិនត្រឹមតែបំពេញកាតព្វកិច្ចជាពលដ្ឋល្អក្នុងសង្គមនិងកិច្ចការពារជាតិនោះទេ ប៉ុន្តែអ្នកគាំទ្រថែមទាំងមិនមានការសោកស្តាយនៅពេលដែលអាយដលរបស់ពួកគេសម្រេចចិត្តធ្វើបែបនេះ។ ជាងនេះទៅទៀតនោះ នៅពេលដែលឃើញតារាប្រុសជាច្រើនដួងនេះពាក់ឯកសណ្ឋានយោធា បែរជាធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបរាងកាយដ៏រឹងមាំ ភាពស្វាហាប់ក៏ដូចជាបង្ហាញនូវសម្រស់ដ៏សង្ហាពិតៗរបស់ពួកគេទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តារាប្រុសដែលធ្លាប់បានឆ្លងកាត់ជីវិតជាយោធារួមមាន Hyun Bin, Song Joong Ki, Lee Min Ho, Ji Chang Wook, Park Seo Joon, Kim Soo Hyun , និង Lee Seung Gi, ក្នុងនោះផងដែរ ភាពសង្ហាដែលរំលេចកំឡុងពេលដែលពួកគេជាយោធា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គម ជាច្រើនកោតសរសើរមិនថា នៅពេលស្លៀកពាក់ឯកសណ្ឋានយោធាឬស៊ីវិលក្នុងជីវិតពិតឬនៅលើអេក្រង់ទេ ពួកគេនៅតែជះរាងសង្ហាដដែល៕
សូមទស្សនារូបភាពខាងក្រោម៖
១.Hyun Bin
២.Song Joong Ki
៣.Lee Min Ho
៤.Ji Chang Wook
៥.Park Seo Joon
៦. Kim Soo Hyun
៧.Lee Seung Gi
ប្រភព៖ kenh14
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]