រាជធានីភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ឆ្នាំ ចំពោះសំណុំរឿងឃាតកម្មលើស្ត្រីវ័យ៥០ឆ្នាំម្នាក់ ដែលឃាតករ គឺជាម្ដាយបង្កើតរបស់តារាចម្រៀងកញ្ញា ពេជ្រ សូលីកា ពីបទឃាតកម្មតាមមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ ។ សាលក្រមនេះ ត្រូវបានប្រកាសកាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដោយលោកស្រីចៅក្រម យិច ឈាណាវី ។
សូមរំលឹកផងដែរថា ករណីឃាតកម្មនេះ បានកើតឡើងកាលពី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅក្នុង VILLATOWN ផ្លូវលេខV16A ផ្ទះលេខL45A ក្នុងភូមិទួលរកាក្រុម១០ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង៣រសៀល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជនជាប់ចោទដែលត្រូវតុលាការផ្ដន្ទាទោស មានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរគ្មានមុខបរពិតប្រាកដ។ មុនពេលចាប់ខ្លួន ស្នាក់នៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។
ជនសង្ស័យ បានសារភាពរៀបរាប់ថា ខ្លួនបានយកខ្នើយមកខ្ទប់មុខជនរងគ្រោះ នៅពេលជនរងគ្រោះមកដល់ផ្ទះក្នុងស្ថានភាពស្រវឹង ហើយទន់ដៃទន់ជើង ។ បន្ទាប់ពីសម្លាប់ជនរងគ្រោះហើយ ខ្លួនបានដោះយកគ្រឿងអលង្ការមួយចំនួនពីជនរងគ្រោះ។ នេះបើតាមការសារភាពនៅក្នុងសវនាការកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
សពស្ត្រីរងគ្រោះមានឈ្មោះ សុខ លី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរចងការប្រាក់ និងរាប់លុយ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។ តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ កន្លងមក បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះជាភេទទីបី ស្រីស្រទ្បាញ់ស្រី និងមានរបរជាអ្នកចងការប្រាក់។ ជនរងគ្រោះ ធ្លាប់មានទំនាក់ទំនង ជាមួយនឹងស្ត្រីសង្ស័យខាងលើ ជាយូរមកហើយ ដោយលួចទាក់ទងគ្នាស្ងាត់ៗ លាក់មិនឲ្យគ្រួសារដឹង។
ចំពោះមូលហេតុដែលសម្លាប់ជនរងគ្រោះដោយសារតែភ្លើងប្រច័ន្ទ និងទំនាស់ពាក្យសំដីរឿងទារលុយចងការប្រាក់ចំនួន១៥ ០០០ដុល្លារមកវិញ៕
ប្រភព៖ KT
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]