ភ្នំពេញ៖ ជាមួយនឹងការរីកចម្រើនយ៉ាងរហ័ស ក្រុមហ៊ុនដឹកជញ្ជូន foodpanda កំពុងតែពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់បណ្តាខេត្តរបស់ប្រទេសកម្ពុជាយើងបន្ថែមទៀត ជាបន្តបន្ទាប់ ក្នុងការជួយសម្រួលដល់ម្ចាស់អាជីវកម្ម ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនម្ហូបអាហារ ដល់អតិថិជនទាំងអស់គ្នាផងដែរ។
មិនត្រឹមតែជួយលើកស្ទួយអាជីវកម្ម និងផ្តល់ភាពងាយស្រួលដល់អតិថិជនតែប៉ុណ្ណោះទេ foodpanda ក៏បានចូលរួមចំណែកឧបត្ថម្ភសម្ភារៈចាំបាច់មួយចំនួនមានដូចជា ម៉ាស់ អាកុល ទឹកបរិសុទ្ធ មីកញ្ចប់ និង សៀវភៅសរសេរ ក្នុងការជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះថ្ងៃនេះដែរ យើងមានដំណឹងដ៏ល្អមួយចែកជូនទៅកាន់បងប្អូនអ្នកខេត្តតាកែវ នោះគឺ foodpanda បានពង្រីកសេវាកម្មរបស់ខ្លួនទៅដល់ខេត្តរបស់អ្នកទាំងអស់គ្នាហើយ។ ដើម្បីអបអរ foodpanda ក៏មានការផ្តល់ជូនបញ្ចុះតម្លៃ ៥០% ដោយប្រើកូដ «HELLOTKO» ដល់អតិថិជនថ្មីទាំងអស់រហូតដល់ ៣ដុល្លារ រាល់ការកុម្ម៉ង់ចាប់ពី ៣ដុល្លារ ឡើង ជាមួយមុខម្ហូបឆ្ងាញ់ៗជាច្រើនដ៏សម្បូរបែប រួមនឹងការដឹកជញ្ជូន រហ័សទាន់ចិត្តទៀតផង។
ការមកដល់របស់ foodpanda នេះ ក៏ជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខេត្តតាកែវ ជាច្រើនផងដែរ។ ក្រៅពីនេះ foodpanda បានបេ្តជ្ញាចិត្តក្នុងការបង្កើនការលក់ដល់ភោជនីយដ្ឋាន កន្លែងលក់ម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ អមដោយការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពខ្ពស់ និងតម្លៃសមរម្យ ឬឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។
កុំភ្លេចណា៎ ទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ឥឡូវនេះដើម្បីកុម្ម៉ង់អាហារឆ្ងាញ់ៗ និងរបស់របរប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬទៅទិញដោយផ្ទាល់នោះទេ។
ដើម្បីទទួលបានព័ត៌មានអំពីប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេសូមចុច Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ទាំងអស់គ្នា។
ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទុបស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]