ជាទូទៅ គ្រឿងផ្សំគ្នាយើងច្រើនប្រើប្រាស់សម្រាប់បន្ថែមរសជាតិក្នុងម្ហូបប្រចាំថ្ងៃមានអំបិល ប៊ីចេង ស្ករ ឬទឹកត្រី។ល។ ការថែមប៊ីចេង ឬស្ករកែច្នៃ មិនសូវជាល្អសម្រាប់សុខភាពយើងប៉ុន្មានទេ ប៉ុន្តែបើយើងមិនចង់ប្រើស្ករកែច្នៃក្នុងអាហារទេ យើងទទួលបានកម្លាំងកំហែងមកពីណា?
ឆ្លើយតបនឹងចម្ងល់នេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ បានឲ្យដឹងថា នៅពេលយើងមិនញ៉ាំស្ករកែច្នៃចូលទៅ រាងកាយនឹងចេះបំប្លែងខ្លាញ់ដែលស្ដុកទុកក្នុងថ្លើម ក្បាលពោះ ត្រគាក ខ្លាញ់ធាត់នៅកជាដើម ឲ្យទៅជាស្ករក្នុងឈាមយកទៅប្រើប្រាស់ដោយខ្លួនឯង។ យើងគ្រាន់តែមិនញ៉ាំជាតិស្ករកែច្នៃប៉ុណ្ណោះ ប៉ុន្តែក្នុងអាហារផ្សេងៗដូចជា បាយ មី នំបញ្ចុក ផ្លែឈើផ្អែមខ្លាំងសុទ្ធតែមានជាតិស្ករខ្ពស់ និងបន្លែ សាច់មានជាតិស្ករតិច តែវាស្ករដែលទទួលពីបន្លែ ផ្លែឈើជាជាតិស្ករធម្មជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ
វេជ្ជបណ្ឌិតរូបនេះបន្តថា ចង់មិនចង់យើងនឹងស្គមឯកឯង ហើយទទួលបានសុខភាពល្អព្រោះមិនលើសជាតិខ្លាញ់ មិនលើសជាតិស្ករ និងកាត់បន្ថយអត្រាកើតជំងឺលើសឈាម បេះដូង និងមហារីក។ តាមពិតទៅរឿងស្គមមិនសំខាន់ដល់សុខភាពទេ។
ពេលយើងនៅក្មេងជាតិស្ករដែលយើងញ៉ាំត្រូវប្រើប្រាស់អស់ច្រើន សល់សម្រាប់ស្តុកក្នុងខ្លួនតិចទេ។ ប៉ុន្តែ បើយើងមានវ័យកាន់តែច្រើន ការធ្វើម៉េតាបូលីសក្នុងខ្លួនមិនបានល្អដូចនៅក្មេងទេដែលជាហេតុធ្វើឲ្យមនុស្សចាស់មានជំងឺទឹកនោមផ្អែមច្រើន។
អាហារដែលល្អបំផុត គឺអាហារមានជាតិស្ករតិច ឬអាហារមិនធ្វើឲ្យជាតិស្ករឡើងលឿនក្នុងឈាម (Low index glycemic) ដូចជា អង្ករសម្រូបជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]