ភ្នំពេញ៖ ក្រុមហ៊ុន vivo ត្រូវបានគេមើលឃើញថា ទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរ ជាមួយនឹងការបញ្ចេញនូវគំនិតច្នៃប្រឌិតថ្មីជាច្រើន សម្រាប់អ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្មស្មាតហ្វូនរបស់ខ្លួន។ កំឡុងពេលនេះ បើទោះបីជាមានការជះឥទ្ធិពលដោយសារតែមេរោគរាតត្បាតកូវីដ 19 ក៏ដោយនោះ ក៏ក្រុមហ៊ុន vivo នៅតែបង្ហាញនូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួន ដែលមានការបំពាក់នូវបច្ចេកវិទ្យាថតរូបភាពកម្រិតខ្ពស់កាន់តែអស្ចារ្យ និងការពង្រឹងទៅលើប្រព័ន្ធឌីជីថលអេកូឡូស៊ីរបស់ខ្លួនឲ្យកាន់តែមានភាពខ្លាំងក្លា ដើម្បីភ្ជាប់ទំនាក់ទំនងរបស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគនេះ។
ក្រមហ៊ុន vivo បានជម្រុញឲ្យអ្នកប្រើប្រាស់ជាច្រើននូវបទពិសោធន៍ដ៏អស្ចារ្យ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត នឹងបន្តក្នុងការផ្តល់ឲ្យអ្នកប្រើប្រាស់ នូវតម្រូវការជាច្រើននៅក្នុងឆ្នាំ ២០២១ នេះ តាមរយៈការឌីហ្សាញទៅលើបច្ចេកវិទ្យាជាច្រើន សម្រាប់ប្រើប្រាស់នៅក្នុងពេលខាងមុខនេះ។ ក្រៅពីការនាំយកនូវបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះនោះ ក្រុមហ៊ុន vivo ក៏ខិតខំប្រឹងប្រែងក្នុងការឌីហ្សាញទៅលើស្មាតហ្វូនរបស់ខ្លួន ឲ្យក្លាយជាវត្ថុដ៏សំខាន់បំផុតក្នុងការប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងឆ្នាំ ២០២១ នេះ ក្រុមហ៊ុន vivo បានបង្កើតនូវសមិទ្ធិផលជាច្រើន និងការបន្តនូវយុទ្ធសាស្រ្តជាច្រើនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដោយផ្អែកទៅលើយុទ្ធសាស្រ្តនៅក្នុងការពង្រឹងស្មាតហ្វូនរបស់ខ្លួន ទៅលើផ្នែកថតរូបភាព ប្រព័ន្ធបច្ចេកវិទ្យា ការឌីហ្សាញ និងកម្លាំងម៉ាស៊ីន។
មួយវិញទៀត ជាមួយនឹងរបាយការថ្មីដែលក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបង្ហើបកាលពីព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ នេះ ជាមួយនឹងរូបភាព ១ សន្លឹក ដោយមានការត្រៀមបង្ហាញចេញនូវស្មាតហ្វូន ស៊េរី Y បន្ទាប់របស់ខ្លួនមួយម៉ូឌែល ប៉ុន្តែមិនទាន់បានធ្វើការបញ្ជាក់ពីទ្រង់ទ្រាយ នឹងលក្ខណៈសម្បត្តិពេញលេញនៅឡើយទេ។
ដើម្បីជ្រាបច្បាស់អំពីព័ត៌មានលម្អិតនៃការបង្ហាញខ្លួនរបស់ស្មាតហ្វូនត្រកូល Y បន្ទាប់ឲ្យកាន់តែមានភាពជាក់លាក់ បងប្អូនអាចធ្វើការតាមដានជាមួយនឹងទំព័រផេកផ្លូវការ vivo ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]