បរទេស៖ ស្តេចប្រដាល់ប្រចាំអាស៊ី Manny Pacquiao ត្រូវបានធ្វើឲ្យមហាជន ក៏ដូចជាក្រុមអ្នកគាំទ្រ មានការព្រួយបារម្ភយ៉ាងខ្លាំង ជាមួយនឹង វីដេអូមួយដែលបានបង្ហោះប៉ុន្មានថ្ងៃ បន្ទាប់ពីតំណាងរាស្រ្តរូបនេះ បានបរាជ័យ ក្នុងវ៉ៃលើសង្វៀន ទល់ជាមួយនឹង Yordenis Ugas

ជាមួយគ្នានេះដែល ក្នុងវីដេអូមួយនេះ បុរសវ័យ ៤២ ឆ្នាំរូបនេះ ត្រូវបានភរិយារបស់លោក បានបញ្ចុកអាហារទាំងត្រដរ ព្រមទាំងភ្នែកហើមបើកសឹងតែមិនរួច សូម្បីតែហារមាត់ញ៉ំអាហារ ដែលត្រូវបានគេវាយដំយ៉ាងខ្លាំង នៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក welterweight របស់លោក កាលពីយប់ថ្ងៃសៅរ៍ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរំលឹកផងដែរថាការប្រកួតលើកនេះ គឺការវិលត្រឡប់មកវិញ នៅលើសង្វៀនជាលើកដំបូងរបស់អ្នកប្រដាល់ Manny Pacquiao បន្ទាប់ពីបានពន្យាពេល ផ្អាកក្នុងការប្រកួត អស់រយៈពេលពីរឆ្នាំចុងក្រោយមកនេះ៕

ប្រភព៖ dailymail

សូមទស្សនារូបភាពខាងក្រោម៖

Manny Pacquiao
Manny Pacquiao
Manny Pacquiao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]