ពេលថ្ងៃឡើង ព្រះអាទិត្យបញ្ចេញពន្លឺមកធ្វើឲ្យមេឃក្ដៅហែង គ្នាយើងចេញទៅក្រៅម្ដងៗ ធុញទ្រាន់នឹងបែកញើសពេញខ្លួនតែម្ដង។ ចំណែកខ្លះទៀត ធុញនឹងត្រូវចូលបន្ទប់ទឹកច្រើនលើក ដោយសារញ៉ាំទឹកច្រើន ខ្លាចខ្សោះជាតិទឹកក្នុងរាងកាយព្រោះអាកាសធាតុក្ដៅពេក។ ប៉ុន្តែ បើយើងខ្សោះជាតិទឹកខ្លាំងក្នុងរាងកាយ សុខភាពយើងនឹងប្រឈមបញ្ហាច្រើន។
ពេលខ្លះ បញ្ហាខ្សោះជាតិទឹកកើតឡើងដោយសារហេតុផលសាមញ្ញៗដូចជា អាកាសធាតុក្ដៅខ្លាំង ឬយើងញ៉ាំទឹកមិនគ្រប់គ្រាន់ដោយសារយើងរវល់ពេក ភ្លេចញ៉ាំទឹកក៏ថាបាន។ ក្រៅពីនេះ ខ្សោះជាតិទឹកអាចកើតឡើងបានដោយសាររាករូស ក្អួតខ្លាំង គ្រុនក្ដៅ ឬនោមញឹកញាប់ពេក ហើយបើយើងមិនខ្វាយខ្វល់បំពេញជាតិទឹកក្នុងរាងកាយគ្រប់គ្រាន់ទេ ច្បាស់ជាប្រឈមគ្រោះថ្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបញ្ហាសុខភាពធ្ងន់ធ្ងរ ៤យ៉ាង បង្កដោយខ្សោះជាតិទឹកខ្លាំង
១. រងប៉ះពាល់ដោយកម្ដៅថ្ងៃ ៖ ប្រសិនបើយើងញ៉ាំទឹកមិនបានគ្រប់គ្រាន់ទេ ហើយយើងហាត់ប្រាណ ឬបែកញើសច្រើននោះ អាចប្រឈមនឹងរងប៉ះពាល់ដោយកម្ដៅថ្ងៃដៅក្នុងរាងកាយ ចាប់ពីរមួលសាច់ដុំ ទៅហត់ ល្ហិតល្ហៃ ឬអាចសន្លប់ដោយកម្ដៅថែមទៀតផង។
២. បញ្ហាផ្លូវទឹកនោម និងតម្រងនោម៖ ការខ្វះជាតិទឹកយូរ ឬម្ដងហើយម្ដងទៀអាចបណ្ដាលឲ្យមានរលាកបំពង់ទឹកនោម កើតក្រួសក្នុងតម្រងនោម និងអាចបណ្ដាលឲ្យខ្សោយតម្រងនោម។
៣. ប្រកាច់៖ អេឡិចត្រូលីតដូចជា ប៉ូតាស្យូម និងសូដ្យូមជួយបញ្ជូនសញ្ញាអគ្គិសនីពីកោសិកាមួយទៅកោសិកាមួយទៀត។ ប្រសិនបើអេឡិចត្រូលីតមិនមានតុល្យភាពសារអេឡិចត្រូនិកធម្មតាអាចលាយបញ្ចូលគ្នាដែលអាចនាំឲ្យមានការកន្ត្រាក់សាច់ដុំដោយឯកឯងហើយពេលខ្លះធ្វើឲ្យយើងបាត់បង់ស្មារតី។
៤. ស្ហុកដោយសារបាត់បង់ជាតិទឹក៖ បើយើងខ្សោះជាតិទឹកខ្លាំងរហូតដល់ដំណាក់កាលនេះ វាអាចគំរាមកំហែងដល់អាយុជីវិតបាន។ វាកើតឡើងនៅពេលដែលបរិមាណជាតិទឹកធ្លាក់ចុះខ្លាំង បណ្ដាលឲ្យសម្ពាធឈាមក៏ធ្លាក់ចុះ ជាហេតុកម្រិតអុកស៊ីសែនក្នុងរាងកាយធ្លាក់ចុះ។
តិចនិកថែសុខភាពពេលអាកាសធាតុក្ដៅ ចៀសវាងខ្សោះជាតិទឹក
- ផឹកទឹកឲ្យបានច្រើន ទោះបីជាមិនស្រេកទឹកក៏ដោយ
- ចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងអាល់កុល
- ផឹកទឹក ឬភេសជ្ជៈត្រជាក់ និងញ៉ាំអាហារត្រជាក់ដូចជា សាឡាត់ និងផ្លែឈើ
- ស្លៀកពាក់ខោអាវដែលមានពណ៌ស្រាល ស្ដើងៗ និងរលុង
- កុំនៅក្រោមកម្ដៅថ្ងៃយូរពេក និងរកកន្លែងមានម្លប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]