ភ្នំពេញ៖ ថ្មីៗនេះ ក្រុមគ្រូពេទ្យបានចុះយកសំណាកប្រជាពលរដ្ឋចំនួន ១៥២នាក់ នៅបន្ទប់ជួល ដោយមានជាប់ការពាក់ព័ន្ធនឹងករណីកូវីដ១៩ បំប្លែងថ្មី ប្រភេទDelta

ដោយឡែក ក្រោយពីមានការសង្ស័យ ក្រុមគ្រូពេទ្យបានចុះយកសំណាកប្រជាពលរដ្ឋចំនួន ១៥២នាក់ដែលស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយទទួលបានលទ្ធផលធ្វើតេស្តរហ័សលើកទី១ អវិជ្ជមានទាំងអស់ ប៉ុន្តែនៅបន្តរងចាំលទ្ធផលតេស្តនៅមន្ទីរពិសោធន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋដែលស្នាក់នៅទីតាំងខាងលើ មិនទាន់បានយកសំណាក សូមសហការដើម្បីយកសំណាក និងដាក់ខ្លួនដាច់ដោយឡែកដើម្បីតាមដានសុខភាពរយៈពេល ២១ថ្ងៃ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សកម្មភាពការយកសំណាក របស់ក្រុមគ្រូពេទ្យ
សកម្មភាពការយកសំណាក របស់ក្រុមគ្រូពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]