ចិន៖ កាលពីថ្ងៃទី ២៦ ខែសីហាថ្មីៗនេះ យោងតាមប្រភពមួយបានឲ្យដឹងថា តារាសម្តែងដ៏ល្បីឈ្មោះ Zhao Wei ហៅ ត្រចៀកកាំ ត្រូវបានគេដកចេញពីស្នាដៃ រឿងបុរាណមួយចំនួន ដែលការផ្លាស់ប្ដូរមួយនេះ ក៏មានមនុស្សជាច្រើនលើកឡើងថា វាគឺជាការចាប់ផ្តើមនៃដំណើរនៃការហាមឃាត់សកម្មភាពសិល្បៈរបស់នាង។  

លើសពីនេះទៀត ទំព័រអ្នកគាំទ្រ របស់ Zhao Wei ដែលកំពុងប្រតិបត្តិការលើបណ្តាញសង្គម Weibo ក៏ត្រូវបានហាមឃាត់។ ជាពិសេស ទស្សនិកជនជាច្រើន ព្រមទាំងហ្វេនៗ ដែលតែងតែតាមដានតារាស្រីរូបនេះ ក៏មិនអាចរកឃើញឈ្មោះរបស់នាង នៅលើគេហទំព័រវីដេអូ iQiYi ថែមទៀតផង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមប្រភពដដែលនេះ ក៏បានបង្ហាញទៀតថា នាពេលថ្មីៗកន្លងទៅនេះ មានសេចក្តីរាយការណ៍ថា Zhao Wei ក៏ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនយោបាយរបស់ តារាប្រុស លោក Zhang Zhehan ព្រមទាំងលើកឡើងថា រូបនាង ត្រូវបានចាត់ថ្នាក់ ជាសិល្បករដែលមានស្លាកស្នាមពីរឿងសីលធម៌ ហើយមិនមានសិទ្ធិបន្តសកម្មភាពសិល្បៈឡើយ ខណៈក្នុងអំឡុងពេល ២៨ ឆ្នាំនៃការងាររបស់នាង បានជាប់ក្នុងរឿងអាស្រូវដ៏រន្ធត់ជាច្រើន ផងដែរ ៕

​ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Wei
Zhao Wei
Zhao Wei
Zhao Wei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]