ចិន៖ សមាជិកក្រុម WayV ឈ្មោះ Lucas បានផ្អាកសកម្មភាពការងាររបស់លោក ដោយសារតែភាពចម្រូងចម្រាសលើជីវិតឯកជន។ ថ្វីត្បិតតែសមាជិកក្រុម idol របស់ចិនបញ្ឈប់សកម្មភាពរបស់លោកក៏ដោយ ក៏អតីតមិត្តស្រីរបស់គាត់នៅតែបន្តលាតត្រដាងតារាចម្រៀងរូបនេះដដែល។

អ្នកប្រើប្រាស់បណ្តាញសង្គមជនជាតិចិនម្នាក់ឈ្មោះ B ដែលអះអាងថាជាអតីតសង្សាររបស់ Lucas បាននិយាយនៅលើបណ្តាញសង្គមនៅថ្ងៃទី ២៥ ខែសីហាថា“ សេចក្តីសប្បុរសរបស់ Lucas និងស្នេហារបស់គាត់ចំពោះអ្នកគាំទ្រគឺក្លែងក្លាយហើយវាគ្រាន់តែជាគំនិតបោកប្រាស់របស់គេប៉ុណ្ណោះ ដែល Lucas ចាត់ទុកអ្នកគាំទ្រស្រីរបស់គេ ជាប្រពន្ធចុង ឬស្រីស្នំរបស់គេ ហើយដើម្បីប្រើសេចក្តីស្រឡាញ់របស់ពួកគេចំពោះតារារូបនេះ។យោងតាម ​​B នាងបានជួប Lucas ជាលើកដំបូង ក្នុងអំឡុងពេលព្រឹត្តិការណ៍ជួបអ្នកគាំទ្ររបស់គេ ។ ពេលនោះ កញ្ញា B បានប្រាប់គណនីបណ្តាញសង្គមរបស់នាងឱ្យ Lucas ហើយបន្ទាប់មក Lucas ក៏បានទាក់ទងមកនាង។ពួកគេបានបន្តទំនាក់ទំនងនិយាយគ្នាតាមរយៈ WeChat រហូតដល់ Lucas ប្រាប់“B” ឱ្យមកសណ្ឋាគារដែលគេស្នាក់នៅ ដែលពួកគេមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា។ ក្នុងកំឡុងពេលនោះ 'B' បានដឹងថា Lucas ក៏មានទំនាក់ទំនងជាមួយអ្នកគាំទ្រផ្សេងទៀតដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាងបន្តនិយាយថា“ ខ្ញុំមិនអាចស្រមៃថា ចិត្តគំនិតរបស់គាត់ខ្លាំងប៉ុណ្ណាទេដែលគាត់ត្រូវជួបស្ត្រីពីរនាក់ក្នុងមួយថ្ងៃគឺពេលព្រឹកនិងម្នាក់ទៀតនៅពេលយប់។ ខ្ញុំព្យាយាមធ្វើជានារីល្អម្នាក់សម្រាប់ Lucas រយៈពេល២ឆ្នាំ ប៉ុន្តែអ្វីគ្រប់យ៉ាងគ្រាន់តែជាការបោកប្រាស់របស់គេ។ នាងក៏បានពន្យល់ផងដែរថា Lucas ក៏បានរៀបចំចំណាត់ថ្នាក់ការបោះឆ្នោតប្រជាប្រិយរបស់សមាជិក NCT ដោយប្រើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតរបស់ខ្លួន ហើយថែមទាំងនិយាយអាក្រក់អំពី Kris ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទរំលោភផ្លូវភេទលើក្មេងស្រីមិនទាន់គ្រប់អាយុ។

សូមជម្រាបថា ដំបូងឡើយ ជនចោទទី១ ឈ្មោះ A បានលាតត្រដាងថា Lucas បានបោកប្រាស់លុយរបស់នាងហើយថែមទាំងធ្វើស៊ីផ្លូវចិត្តនាងថែមទៀតផង។ បន្ទាប់មក មានស្ត្រីជាច្រើនដែលអះអាងថា ជាអតីតសង្សាររបស់ Lucas បានចេញមុខមកបកស្រាយពីសកម្មភាពរបស់អ្នកចំរៀងរូបនេះ។

ក្នុងចំណោមពួកគេ 'B' បានអះអាងថា Lucas នៅតែបន្តទាក់ទងនាង ទោះបីជាពួកគេបានបែកបាក់ក៏ដោយ។ B ក៏បានអះអាងផងដែរថា Lucas បានបោកប្រាស់ផ្លូវចិត្តនាង សូម្បីចំណាយជួបគ្នា ក៏នាងជាអ្នកចំណាយដែរ ដូចជាការកក់សណ្ឋាគារដែលគាត់ចង់ស្នាក់នៅ។

អ្នកលេងអ៊ិនធឺណេតជនជាតិចិនម្នាក់ទៀត បានពន្យល់ថានាងបានណាត់ជួប Lucas ក្នុងពេលតែមួយហើយជួបប្រទះរឿងស្រដៀងគ្នាជាមួយស្ត្រីពីរនាក់ផ្សេងទៀត Lucas ក៏ត្រូវបានចោទប្រកាន់ពីបទធ្វើស៊ីផ្លូវអារម្មណ៍ស្រីមិនស្ទើរឡើយ។

សូមបញ្ជាក់ថា ជាមួយភាពចម្រូងចម្រាសកាន់តែកើនកំដៅ  Lucas បានបង្ហោះលិខិតសុំទោសនិងផ្អាករាល់សកម្មភាពការងាសិល្បៈរបស់ខ្លួនផងដែរ៕

ប្រភព៖ Allkpop

Lucas
Lucas
Lucas
Lucas (ស្តាំ)
Lucas
Lucas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]