ថៃ៖ ថ្វីត្បិតតែអាជីពសិល្បៈទទួលបានភាពជោគជ័យ ព្រមទាំងមានឈ្មោះបោះសម្លេងដែលទទួលបានការគាំទ្រយ៉ាងខ្លាំង តែ ជីវិតស្នេហារបស់ តារាប្រុស លោក Kelly Tanapat បែរជាបរាជ័យទៅវិញ បន្ទាប់ពីមានការប្រកាសលែងលះជាផ្លូវការជាមួយភរិយាដ៏ស្រស់ស្អាត កាលពីប៉ុន្មានខែមុននេះ។
ជាក់ស្ដែង ថ្មីៗនេះ លោក Kelly ក៏បានក្លាយជាភ្ញៀវពិសេសក្នុងកម្មវិធីមួយ ដើម្បីបើកបង្ហាញពី រឿងរ៉ាវជីវិតរបស់ខ្លួនបន្ទាប់ពីមានភាពស្ងប់ស្ងាត់ពីរឿងបែកបាក់អស់រយៈមកនេះ។ ដោយឡែកនៅក្នុងនោះ តារាប្រុសរូបនេះ បានបង្ហើបឲ្យដឹងថា អាពាហ៍ពិពាហ៍របស់ខ្លួន មិនមែនជាការបញ្ចប់នៃបញ្ហានោះទេ ហើយការរស់នៅជាមួយគ្នា ក៏មិនមានភាពងាយស្រួលនោះដែរ ព្រោះដល់ចំណុចដែលមិននិយាយទាល់តែសោះសូម្បីតែនៅក្នុងផ្ទះតែមួយក៏ដោយ រហូតដល់មានភាពតានតឹងយ៉ាងខ្លាំង លោកក៏ព្យាយាមសម្របសម្រួលគ្នារហូតដល់ថ្នាក់ត្រូវការពិគ្រោះជាមួយអ្នកជំនាញ ប៉ុន្តែនៅទីបំផុត ស្នេហារបស់លោកក៏បានបញ្ចប់ ដោយគ្មានភាពរីករាយ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត តារាប្រុសរូបនេះ ក៏បានបន្ថែមទៀតថា រឿងរៀបការមិនមែនជាការបញ្ចប់រឿងនោះទេ ព្រោះវាមិនដូចនៅក្នុងខ្សែភាពយន្តដែលតែងតែមានភាពរីករាយនោះឡើយ ហើយពេលរៀបការហើយ គឺត្រូវមានអ្វីជាច្រើនទៀតដែលត្រូវជួបប្រទះ ជាពិសេស រូបលោកចង់ជួបមនុស្សម្នាក់ ដែលនឹងមកនៅជាមួយគ្នាអស់មួយជីវិត ដោយមិនចង់នៅជាមួយនរណាម្នាក់ ហើយចុងក្រោយក៏បែកបាក់គ្នានោះទេ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]