តារាកម្សាន្ត: លោក Jackie Chan ឬដែលប្រិយមិត្ត មហាជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកនិយមគាំទ្រតារារូបនេះបានស្គាល់ឈ្មោះថា ឈិនឡុង នោះ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយបានឃើញរូបថតប៉ុន្មានសន្លឹករបស់តារាសម្តែងរូបនេះកាលពីអាយុ២០ឆ្នាំ ដែលលោកពិតជាមានភាពស្រស់សង្ហា សាច់ដុំធំៗ និងស្នាមញញឹមគួរជាទីពេញចិត្តប្រកបដោយមន្តស្នេហ៍បូករួមទាំងទេពកោសល្យសម្តែងដ៏ល្អឯក ដែលញ៉ាំងឲ្យលោកទទួលបានប្រជាប្រិយភាពខ្លាំង និងការគាំទ្រពីសំណាក់ហ្វេនៗជុំវិញពិភពលោកមកទល់នឹងពេលបច្ចុប្បន្ននេះ។

សូមរំលឹកផងដែលថា លោក Jackie Chan ឬហៅថា ឈិនឡុង កើតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៥៤ នៅទីក្រុងហុងកុង នឹងមានកម្ពស់១ម៉ែត្រ៧៤សង់ទីម៉ែត្រ។ លោកក៏ធ្លាប់់ឈ្នះពានរង្វាន់លើផ្នែកខាងការសម្តែងជាច្រើនរួមមាន: Hong Kong Film Awards Best Film 1989, Rouge Best Action Choreography 1996 ,Rumble in the Bronx 1999, Who Am I? 2013, CZ12 Professional Spirit Award 2004, Golden Horse Awards Best Actor 1992, Police Story 3 1993 Crime Story Golden Rooster Awards Best Actor 2005 ,New Police Story MTV Asia Awards Inspiration Award 2002, Other awards MTV Movie Awards 2002, Best Fight (Rush Hour 2) 1999, Best Fight (Rush Hour) 1995, Lifetime Achievement Award Shanghai International Film Festival 2005, Outstanding Contribution to Chinese Cinema និងពានរង្វាន់ខ្នាតអន្តរជាតិជាច្រើនផ្សេងទៀត៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់ថាតើតារាប្រុសរូបនេះ ស្រស់សង្ហាកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

លោក Jackie Chan
លោក Jackie Chan
លោក Jackie Chan
លោក Jackie Chan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]