បាត់ដំបង ៖ ពិតណាស់ កាលពីសបា្តហ៍មុននេះ ក្នុងបណ្តាញសង្គម នាំគ្នាល្បីឈូឆរចែករំលែក ពេញទឹកពេញដី ក្រោយឃើញ គណនីហ្វេសប៊ុកមួយឈ្មោះ Accou NT ដែលមានម្ចាស់ឈ្មោះពិត ងួន លី បានបង្ហោះវីដេអូមួយដោយបង្ហាញ កេសនិងថង់ច្រកផ្លែមែន ស្កកទុកជាច្រើន ទាំងលើដី និងលើរថយន្ត ព្រមបានរៀបរាប់ថា អាជ្ញាធរឲ្យបេះផ្លែមៀនហើយ បែរជា មិនទទួលទិញពី បងប្អូនកសិករវិញ។

នេះបើយោងតាម ប្រភពសារព័ត៌មានថ្មីៗ បានបញ្ជាក់ថា នៅថ្ងៃទី ២៥ សីហានេះ រូបលោក ត្រូវបាន តុលាការខេត្តបាត់ដំបង សម្រេចឲ្យជាប់ពន្ធធនាគាររយៈពេល ១០ខែ ពីបទ ញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយប្រើពេលកាត់ក្តី និងជំនុំជម្រះ តែ ៤-៥ថ្ងៃ តែប៉ុណ្ណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លុះមកដល់ថ្ងៃទី ២៣ សីហា កន្លងទៅនេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានបញ្ជាក់យ៉ាងច្បាស់ ក្នុងគណនីរបស់ខ្លួន ថា «ជម្រាបសួរបងប្អូន ពូមីង អរគុណ សម្ដេចពុក ដែលបានជួយទិញរបស់ខ្ញុំ និងរបស់កសិករទាំងអស់គ្នា»។ នេះបានសេចក្តីថា សមិទ្ធិផលរបស់ប្រជាកសិករនៅក្នុងតំបន់នោះ ត្រូវបាន អាជ្ញារធរចុះទៅប្រមូលទិញ រួចរាល់ហើយ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៩ សីហាថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ បានចេញបញ្ជាប្រមូលផ្លែមៀនដែលទិញពីកសិករនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជម្ងឺដែលកំពុងធ្វើចត្តាឡីស័ក ដោយមិនគិតថ្លៃ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាពថ្ងៃបន្ទាប់
វីដេអូ
វីដេអូ

ប្រភព ៖ ថ្មីៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]