ចិន៖ នៅថ្ងៃទី ២៧ ខែសីហាយោងតាមគេហទំព័រ Nam Do បានរាយការណ៍ថាតារាសម្តែង និងចម្រៀង Kris Wu បានសារភាពថា ខ្លួនមានបក្ខពួក ៤៧ នាក់ដែលជាប់ពាក់ព័ន្ធនិងបានធ្វើសកម្មភាពខុសច្បាប់របស់លោក ក្នុងអំឡុងពេលសួរចម្លើយដោយក្នុងនោះ ក៏រួមចំណែកនឹងតារាស្រី Zhao Wei «ត្រចៀកកាំ» ផងដែរ។

បន្ថែមពីនេះ តារាប្រុសវ័យ ៣០ឆ្នាំរូបនេះ បានបន្តទៀតថា លើសពីនេះជាងពាក់កណ្តាលគឺជាសិល្បករ និងអ្នកដឹកនាំរឿងល្បីៗ ថែមទាំង ជាក្រុមអ្នកនិពន្ធ និងសិល្បករនៅទីក្រុងប៉េកាំង ដែលមានអំណាចបំផុត នៅក្នុងវិស័យសម្តែងប្រចាំក្នុងប្រទេសសព្វថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមលេខ ១៦៣ តារាប្រុសរូបនេះ ត្រូវផ្តន្ទាទោស ដែលស្នើដោយប៉ូលីសទៅអយ្យការអមសាលាដំបូងគឺជាទោសប្រហារជីវិត។ មិនត្រឹមតែតារាសម្តែងរូបនេះ ត្រូវបានគេសង្ស័យថាបានចាប់រំលោភអនីតិជន បោកប្រាស់ក្មេងស្រីរាប់សិបនាក់នោះទេ។

មិនត្រឹមតែប៉ុណ្ណោះ អតីតសមាជិកក្រុម EXO រូបនេះ ក៏ត្រូវបានចោទប្រកាន់ពីបទ លាងលុយកខ្វក់គេចពន្ធប្រើប្រាស់ និងជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនផងដែរ ដែលមន្រ្តីចិនចាត់ទុករឿងនេះថាជា «ករណីធំបំផុត» នៅក្នុងការវិស័យសិល្បៈសម្តែងរបស់ចិន៕

ប្រភព៖ Nam Do

សូមទស្សនារូបភាពខាងក្រោម៖

Kris Wu
Kris Wu
Kris Wu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]