រាជធានីភ្នំពេញ: ផ្អែកតាមលទ្ធផលកិច្ចប្រតិបត្តិការអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលសម្រាប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ កាអនុវត្តវិធានការច្បាប់មានចំនួន ១០៦ករណី ដោយក្នុងនោះរួមមាន៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២៤៣នាក់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២.ឃាត់យានយន្ត: រថយន្ត ចំនួន ១១គ្រឿង និងម៉ូតូ ចំនួន ៤៨គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ១,០០០,០០០រៀល។
សូមរំលឹកផងដែលថា ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ ។ចំពោះបទមិនគោរពវិធានការដ្ឋបាល (មាត្រា១០នៃច្បាប់កូវីដ១៩):
១/. ត្រូវផ្ដន្ទាទោសជាពិន័យអន្តរការណ៍ ពី១លានរៀល ទៅ ៥លានរៀល។
២/. ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ ពី២លានរៀល ទៅ ១០លានរៀល បើបណ្តាលអោយមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ។
៣/. ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀល កាលបើអំពើខាងលើនេះបណ្តាលអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមគោរព និងបន្តវិធានការសុវត្ថិភាពដើម្បីកាត់ផ្តាច់ខ្សែចម្លងមេរោគកូវីដ១៩នៅកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]