ព្រះសីហនុ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនារថយន្ត (គប់រថយន្ត) នៅវេលាម៉ោង១៥:២០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមការឱ្យដឹងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
សូមជម្រាបថា ចំពោះហេតុការណ៍រថយន្តនេះ កើតឡើង កាលពីវេលាម៉ោង២១ៈ០០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៤ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ មួង ទូច ភេទប្រុស អាយុ៤៤ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ ជនសង្ស័យមានឈ្មោះ ង៉ែត ភារម្យ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងឡាន ទីលំនៅបច្ចុប្បន្នភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្ននេះ កម្លាំងជំនាញ បានបញ្ជូនជនសង្ស័យខាងលើ ទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តបន្តទៅតាមនិតីវិធីច្បាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]