ភ្នំពេញ៖ មហាជនផ្ទុះការចាប់អារម្មណ៍មិនតិចឡើយ ចំពោះកម្មវិធី «ផ្ទះខ្ញុំស្អាត» របស់លំនៅឋានទីក្រុងរណបសិរីមង្គល។ ផ្ទះដ៏ស្រស់ស្អាតនេះ គឺដូចវីឡាទំនើបនៅក្រៅប្រទេស ហើយមានតម្លៃត្រឹមតែក្រោម៣ម៉ឺនដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេ និងទីមួយរបស់កម្ពុជា ដែលមានឈ្មោះថា «លំនៅឋានទីក្រុងរណបសិរីមង្គល» របស់ក្រុមហ៊ុន វើលប្រ៊ីដហូម (worldbridge homes) ដែលជាគម្រោងរបស់អ្នកឧកញ៉ា សៀ ឬទ្ធី កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីសាងសង់រហូតដល់ចំនួន 2457 នៅលើផ្ទៃដី 23ហិកតា។ នេះជាគម្រោងផ្ទះនៅលើផ្លូវជាតិលេខ 21 ក្នុងក្រុងតាខ្មៅ ដោយផ្តល់នូវលទ្ធភាពជូនដល់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប និងមធ្យម ក្នុងការជាវ និងក្លាយជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យ ដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងពិតប្រាកដ។
ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ខ្លាំងក៏ពិតមែន តែគម្រោងនៅតែបន្តក្នុងការលក់ជូនអតិថិជនក្នុងតម្លៃពិសេសត្រឹមតែ 27,500-30,000 លក្ខខណ្ឌបង់រំលស់គ្មានប្រាក់កក់គ្មានការប្រាក់ ព្រមទាំងមានដៃគូផ្តល់កម្ចីបង់ផ្តាច់ដល់ទៅ 85% រយៈពេល ២០ឆ្នាំ។ ការបង់រំលស់ប្រចាំខែគ្មានការប្រាក់ពេលជាវភ្លាម គឺចាប់ផ្តើមពី 230ដុល្លារតែប៉ុណ្ណោះ មានទាំងលំនៅឋានកំពុងសាងសង់ជិតរួចរាល់ និងលំនៅឋានចូលរស់នៅបានភ្លាមៗ។
បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងប្រគល់គេហដ្ឋានជាបន្តបន្ទាប់ទៅអតិថិជន ដោយគិតត្រឹមខែសីហា ឆ្នាំ2021 នេះអតិថិជនជាង 1000 គ្រួសារ ហើយបាននឹងកំពុងរស់នៅក្នុងគម្រោង ហើយការប្រគល់គេហដ្ឋាននឹងបន្តតាមផែនការ។
ដើម្បីលើកកំពស់សុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ និងភាពថ្លៃថ្នូររបស់អតិថិជនដែលចូលរស់នៅហើយ ថ្មីៗនេះក្រុមហ៊ុនបានដាក់ចេញជាកម្មវិធីប្រកួត «ផ្ទះខ្ញុំស្អាត» ដែលអតិថិជនបានរស់នៅមានឱកាសក្នុងការបង្ហាញភាពស្រស់ស្អាត និងគំនិតឆ្នៃប្រឌិតផ្ទាល់ក្នុងការតុបតែងផ្ទះរបស់ខ្លួន ដើម្បីយកជ័យលាភីមានរង្វាន់ជាសាច់ប្រាក់សរុបរហូតដល់ 20លានរៀល ដែលក្នុងនោះជ័យលាភីលេខ១ នឹងទទួលបាន 8លានរៀន លេខ២ ទទួលបាន 6លានរៀល លេខ៣ ទទួលបានចំនួន 4លានរៀល និងរង្វាន់លួងចិត្តជាច្រើនទៀត។
បេក្ខជន បេក្ខនារី ដែលបានចូលរួមប្រកួតបានធ្វើឱ្យមានការភ្ញាក់ផ្អើលកក្រើកពេញបណ្តាញសង្គម Facebook ដោយមានការ Share តៗគ្នាសរសើរមិនដាច់ពីមាត់ថា លំនៅឋានតម្លៃសមរម្យក្រោម 3ម៉ឺនដុល្លាសោះតែរៀបចំទៅស្អាតដូចវីឡាទំនើប ដូចខុនដូរ ឬដូចនៅបរទេសជាដើម...។
អ្នកស្រី សារុំម សុមនា ប្រធានគ្រប់គ្រងុំការិយាល័យលក់ អ្នករៀបចំកម្មវិធីបានបញ្ជាក់ឱ្យដឹងថា ការប្រកួតមានចំនួនបីវគ្គ ទីមួយគឺប្រកួតរូបថត ទីពីរប្រកួតវីដេអូ និងវគ្គផ្តាច់ព្រ័ត សម្រាប់ពិន្ទុគឺការបោះឆ្នោតដោយសាធារណជនលើបណ្តាញសង្គម Facebook ត្រូវបានឱ្យតម្លៃ 70% សម្រាប់វគ្គ១ និងវគ្គ២ ហើយ 30% ទៀតគឺកំណត់ដោយគណៈកម្មការ។
ចំពោះការប្រកួតនេះ ក្រុមហ៊ុនបានទទួលនូវការគាំទ្រជាផ្លូវការពីអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ គណៈអភិបាលក្រុងតាខ្មៅ និងសង្កាត់រការខ្ពស់ ក្នុងការមកធ្វើជាប្រធានគណកម្មាការ និងសមាជិកគណៈកម្មាការ ដើម្បីផ្តល់ពិន្ទុនិងភាពសុក្រឹត្យជាមួយតម្លាភាពជូនដល់បេក្ខភាពប្រកួតគ្រប់ៗរូប។ នៅវគ្គមួយនេះ គណៈកម្មការបានដាក់ពិន្ទុរួចហើយជូនបេក្ខភាពយើងដើម្បីយកពិន្ទុសន្សំសម្រាប់វគ្គពីរ និងឡើងទៅវគ្គផ្តាច់ព្រ័ត។
សូមប្រិយមិត្តទាំងអស់ចូលទៅ Facebook Page Worldbridge Homes ហើយចូលរួម Like/Share ដើម្បីលើកទឹកចិត្ត និងផ្តល់ការគាំទ្រទៅបេក្ខភាពទាំង៨នាក់របស់យើង ដែលកំពុងប្រកួតយ៉ាងស្វិតស្វាញក្នុងវិញ្ញាសារវីដេអូ។ ហើយបើសិនបងប្អូនមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់ផ្ទះអាចទាក់ទងមកការិយាល័យលក់ផ្ទាល់ក៏បាន ឬតាមលេខទូរស័ព្ទ 070 905 333 / 070 906 333 / 070 907 333 បានជារៀងរាល់ថ្ងៃ ដើម្បីជាវក្នុងតម្លៃពិសេស និងលក្ខខណ្ឌរំលស់ដូចបានរៀបរាប់ខាងលើ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]