ខេត្តកណ្ដាល ៖ កាលពីថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២១  កន្លងទៅថ្មីៗនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួននារីវ័យក្មេងម្នាក់ក្រោយពីខ្ចីម៉ូតូគេហើយនាំកូនស្រីគេទៅជាមួយ រួចខលមកម្តាយក្មេងស្រីរងគ្រោះដើម្បីជម្រិតទារប្រាក់ ១៥០០ដុល្លារ នៅចំណុចក្រោយវត្តព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

ជនរងគ្រោះឈ្មោះ ផេង ស្រីលាភ ភេទស្រី អាយុ១១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ ឃុំកើតហេតុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកជនសង្ស័យឈ្មោះ ហេង ស្រីរី ហៅស្រីពៅ ភេទស្រី អាយុប្រហែល ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្ពបអាទាវ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។

បច្ចុប្បន្ន​នារីសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

សមត្ថកិច្ចសួរសំនួរ
ម៉ូតូជនរងគ្រោះ
ម៉ូតូជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]