បរទេស៖ កាលពីថ្មីៗនេះ តារាសម្តែងហូលីវូដដ៏ល្បីឈ្មោះ លោក Tom Cruise ត្រូវបានចោរលួចឡានមួយគ្រឿងពីអង្គរក្សរបស់ខ្លួន ដែលនៅក្នុងនោះ មានអីវ៉ាន់របស់របរដែលមានតម្លៃរាប់ពាន់ផោន ។

ដោយយោងតាមសារព័ត៌មានបរទេសមួយបានឲ្យដឹងថា ចោរបានលួចយករថយន្ត BMW តម្លៃ ១០ ម៉ឺនផោន (ប្រហែល ១៣ ម៉ឺនដុល្លារ) របស់ តារាប្រុស លោក Tom Cruise ខណៈពេលដែលតារាប្រុសរូបនេះ បានចតរថយន្តនៅខាងក្រៅសណ្ឋាគារមួយ ក្នុងទីក្រុង Birmingham។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ខាងអង្គរក្សទទួលបន្ទុកផ្នែកសន្តិសុខរបស់ Tom Cruise ក៏បានរាយការណ៍ភ្លាមៗ ទៅកាន់ប៉ូលីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបាននិយាយថា ជនល្មើសបានប្រើម៉ាស៊ីនស្កេន ដើម្បីចម្លងសញ្ញាពីឧបករណ៍បញ្ឆេះដោយគ្មានកូនសោរថយន្ត។ ម៉្យាងវិញទៀត នៅពេលដែលត្រូវបានចោរលួច រថយន្ត BMW មួយគ្រឿងនេះ មិនត្រូវបានទុកនៅក្នុងចំណតរថយន្តដែលមានសុវត្ថិភាពនោះទេ ប៉ុន្តែវាត្រូវបានតារាសម្តែងរូបនេះ យកមកចតនៅមុខសណ្ឋាគារ ។

ប៉ុន្តែជាសំណាងល្អណាស់ ដោយខាងប៉ូលីស បានរកឃើញរថយន្តនោះមកវិញ ព្រោះវាត្រូវបានបំពាក់ដោយឧបករណ៍អេឡិចត្រូនិកដើម្បីតាមដាន តែទោះយ៉ាងណា ឥវ៉ាន់និងរបស់របរទាំងអស់ របស់ លោក Tom Cruise  ដែលមានតម្លៃរាប់ពាន់ផោននៅក្នុងរថយន្ត ត្រូវបានក្រុមចោរយកទៅបាត់ ទៅហើយ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise
Tom Cruise
Tom Cruise និង រថយន្ត មុនពេលចោរលួច
Tom Cruise និង រថយន្ត មុនពេលចោរលួច
Tom Cruise និង រថយន្ត មុនពេលចោរលួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]