ថៃ៖ បច្ចុប្បន្ន តារាសម្ដែងប្រុសលោក Kem Hussawee គឺជាតារាប្រុសមួយរូប ដែលពោរពេញទៅដោយទេពកោសល្យសិល្បៈខ្ពស់ និងកំពុងមានប្រជាប្រិយភាពខ្លាំងបំផុតក្នុងទូរទស្សន៍ប៉ុស្តិ៍លេខ ៧ថៃ ជាមួយរឿងភាគល្បីៗជាច្រើនរបស់លោក ជាពិសេសមហាជនស្គាល់លោកច្រើន តាមរយៈការដើរជាតួឯកក្នុងរឿង «ច្រវ៉ាក់ស្នេហ៍» ផ្ទាល់តែម្ដង។  

ដោយឡែក បើងាកមកនិយាយពីរូបសម្បត្តិតារាប្រុសវ័យ ២៤ឆ្នាំរូបនេះ យើងឃើញថា រាល់ការបង្ហាញសកម្មភាពនានារបស់លោកនៅលើបណ្ដាញសង្គមកន្លងមក គ្មានម្ដងណាដែលថាហ្វេនៗមិនជ្រួលជ្រើមនោះទេ ព្រោះតែការតុបតែងខ្លួនរបស់ Kem សង្ហាគ្រប់ពេល ពិសេសនៅពេលលោកបង្ហាញរូបភាពដោះអាវ មុខពិតជាមានមន្តស្នេហ៍ណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ Kem ទើបតែបង្ហោះរូបភាពមួយចំនួន ហ្វេនៗឃើញចាប់អារម្មណ៍គ្រប់គ្នា ដោយសារតែរូបសន្លឹកអស់ទាំងនោះ ប្រុសសង្ហាមុខមាំរូបនេះ បានថតដោះអាវបែបសខ្មៅ បញ្ចេញរាងយ៉ាងស្វាហាប់ លេងទឹកមុខយ៉ាងស៊ីអារម្មណ៍ មើលទៅទោះមិនសូវមានសាច់ដុំក្បាលពោះកង់ៗដូចតារាប្រុសដទៃមែន តែយ៉ាងណារូបទាំងនេះរបស់ Kem ពិតជាទាក់ទាញចិត្តក្រមុំៗមួយទំហឹង៕

សូមទស្សនារូបភាពខាងក្រោម៖

Kem Hussawee
Kem Hussawee
រូបថ្មី Kem Hussawee 
រូបថ្មី Kem Hussawee 
រូបថ្មី Kem Hussawee 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]