រាជភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវរកជំងឺកូវីដ១៩ បានឱ្យដឹងថា គណៈកម្មការ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ០៣នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ២២១នាក់។
ក្នុងនោះ តាមការបញ្ជាក់របស់គណៈកម្មការស្រាវជ្រាវរកកូវីដ១៩ បានឱ្យដឹងថា ទីតាំងដែលរកឃើញអ្នកវិជ្ជមានកូវីដ១៩ នោះ ស្ថិតនៅបន្ទប់ជួល ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបផងដែរថា តាមសេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ ប្រភេទដែលតា លើពលករត្រឡប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុទាំងអស់ចំនួន ១៥៣៤នាក់ ក្នុងនោះ មានស្ត្រីចំនួន ៧៦៤នាក់។
ជាមួយគ្នានេះ សេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា មកទល់ពេលនេះ មេរោគប្រភេទដែលតា Delta បានប៉ះពាល់ដល់២៣ រាជធានី-ខេត្ត ហើយគិតត្រឹមថ្ងៃទី២៧ ខែសីហានេះ លើកលែងតែ២ខេត្តប៉ុណ្ណោះ គឺ ខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណីដែលតានៅឡើយទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]