បញ្ហាមុនជាកង្វល់ដ៏ធំមួយ ដែលស្រីៗយើងតែងតែជួបប្រទះ ហើយទោះបីជាមុនជាសះស្បើយក៏ពិតមែន ប៉ុន្តែវានៅតែបន្សល់ស្លាកស្នាមនៅលើផ្ទៃមុខ។ ពិតណាស់ ការកើតមុនធ្វើឲ្យខូចស្បែក និងជាលិកាក្រោមស្បែក ដែលតម្រូវឲ្យរាងកាយធ្វើការជួសជុលការបំផ្លាញនេះ ព្រមទាំងផលិតខូឡាជែន។
ប្រសិនបើរាងកាយផលិតខូឡាជែនតិច ឬច្រើនពេក ស្នាមមុននឹងលេចឡើងនៅលើផ្ទៃមុខជាក់ជាមិនខាន។ ខណៈពេលដែលផលិតផលធ្វើឲ្យស្បែកភ្លឺថ្លា គឺជាជម្រើសដ៏ល្អមួយ ការចិញ្ចឹមបំប៉នស្បែកពីខាងក្នុង ដោយការញ៉ាំអាហារមួយចំនួនក៏រួមចំណែក ជួយឲ្យស្លាកស្នាមលើស្បែកមុខឆាប់រលុបបាត់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ល្ពៅ
ល្ពៅជាប្រភពដ៏ល្អនៃវីតាមីនB3 ហ្វូឡេត វីតាមីនA និងB ព្រមទាំងស័ង្កសី។ ជាក់ស្ដែង វីតាមីនB3 និងហ្វូឡេត ជួយបង្កើនចរន្តឈាម ជំរុញការបង្កើតកោសិកាថ្មី និងមានអត្ថប្រយោជន៍ក្នុងការកម្ចាត់មុនផ្សេងៗ។ ចំណែកឯគ្រាប់ល្ពៅផ្ទុកទៅដោយស័ង្កសី ដែលអាចជួយគ្រប់គ្រងកម្រិតអ័រម៉ូន និងផលិតប្រេង ព្រមទាំងជួយព្យាបាលស្បែកប្រកបដោយប្រសិទ្ធភាព។ វីតាមីនA អាចជួយកាត់បន្ថយស្នាមមុនបានយ៉ាងឆាប់រហ័ស។ ហេតុនេះហើយ ស្រីៗយើងមិនគួររំលងបន្លែមួយប្រភេទនេះឡើយ។
២. ក្រូចឆ្មារ
ជាមួយគ្នានេះដែរ ទឹកក្រូចឆ្មារជាឱសថធម្មជាតិ ដែលជួយបន្តឹងស្បែកយារធ្លាក់ ក៏ដូចជាប្រឆាំងនឹងស្នាមជ្រីវជ្រួញ។ ការញ៉ាំទឹកក្រូចឆ្មារ លាយជាមួយនឹងទឹកក្ដៅឧណ្ហៗជាប្រចាំ អាចជួយឲ្យស្បែកមានសុខភាពល្អ និងភ្លឺថ្លាចេញពីខាងក្នុង។
៣. ដំឡូងជ្វា
ដំឡូងជ្វាក៏មានផ្ទុកសារធាតុRetinol ព្រមជាមួយនឹងBeta-Carotene។ ជាធម្មតា រាងកាយរបស់យើងនឹងបំប្លែង beta-carotene ទៅជាវីតាមីនA ដែលវីតាមីននេះអាចដើរតួនាទីជារនាំងការពារស្បែកប្រឆាំងនឹងការប្រែពណ៌ ការរលាក និងស្ទះរន្ធញើស ដែលបង្កឡើងដោយរ៉ាឌីកាល់សេរី។ ចំណែកឯសារធាតុRetinol ជាសារធាតុផ្សំដ៏សំខាន់ក្នុងផលិតផលថែរក្សាសម្រស់ជាច្រើន ពីព្រោះវាអាចជួយប្រឆាំងនឹងការកើតមុន ស្នាមជ្រីវជ្រួញ និងស្នាមផ្សេងៗយ៉ាងស័ក្ដិសិទ្ធិ។
ដូចនេះ ស្រីៗយើងគប្បីបញ្ចូលដំឡូងជ្វាទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីទទួលបានស្បែកស្រស់ស្អាត និងគ្មានស្លាកស្នាម។
៤. ល្ហុង
ផ្លែល្ហុងសម្បូរទៅដោយអង់ស៊ីមរំលាយអាហារ ឈ្មោះថាPapain។ សារធាតុនេះអាចជួយជម្រុះកោសិកាស្បែកងាប់ មិនធ្វើឲ្យស្ទះរន្ធញើស និងបំបាត់ស្នាមមុន។ វាក៏ជួយធ្វើឲ្យស្បែករបស់យើងមានសំណើម ព្រមទាំងការពារការកើតមុនថែមទៀតផង។
៥. ផ្កាខាត់ណា
ទន្ទឹមនឹងនេះដែរ ផ្កាខាត់ណាពណ៌សជាប្រភពដ៏អស្ចារ្យនៃវីតាមីនC និងអាស៊ីដអាមីណូដ៏មានឥទ្ធិពល ហៅថាHistidine។ សារធាតុHistidine ជួយការពារស្បែករបស់យើងពីកាំរស្មីUV ដ៏គ្រោះថ្នាក់ ដែលអាចធ្វើឲ្យស្នាមខ្មៅនៅលើស្បែកកាន់តែអាក្រក់ទៅៗ។ រីឯវីតាមីនC ជួយប្រឆាំងនឹងការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរី ដោយជួយឲ្យរាងកាយស្រូបយកជាតិដែក និងព្យាបាលរបួស ក៏ដូចជាស្លាកស្នាមបានយ៉ាងល្អឥតខ្ចោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]